ចិន៖ ជារឿងដ៏ហួសចិត្ត និងនឹកស្មានមិនដល់ ដែលនារីជាជនជាតិចិនម្នាក់ បានផឹកស្រាស្រវឹងជោកជាំ ដើរសឹងមិនត្រង់ផ្លូវ ចូលបន្ទប់ទឹក ចៃដន្យសំណាងអាក្រក់ ក៏រអិលជើងផុងចូលចានបង្គន់ជាប់ដកមិនចេញ ស្រែកយំរកជំនួយ។

បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានឲ្យដឹងថា នារីរងគ្រោះដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ រស់នៅក្នុងខេត្ត Guangxi ភាគខាងត្បូង ប្រទេសចិន។

រូបភាពក្នុងថ្ងៃកើតហេតុ

នៅក្នុងថ្ងៃកើតហេតុ ពោលគឺយប់ថ្ងៃច័ន្ទ នាដើមសប្តាហ៍កន្លងទៅនេះ នារីរងគ្រោះខាងលើ ត្រូវបានគេរាយការណ៍ បានផឹកស្រាស្រវឹងយ៉ាងជោកជាំ។ ក្រោយមកនាងក៏ចង់ចូលបន្ទប់ទឹក ប៉ុន្តែនៅគ្រានោះនាងក៏ត្រូវបានសមាជិកគ្រួសារ បានណែនាំប្រាប់ដែរថា កុំឲ្យចូលបន្ទប់ទឹកដែលមានចានបង្គន់អង្គុយចោងហោង (រាបស្មើជាប់នឹងឥដ្ឋ) ព្រោះវាអាចបណ្តាលឲ្យរអិល រងគ្រោះថ្នាក់ជាយថាហេតុ ដោយសារតែ នាងកំពុងតែស្ថិតក្នុងស្ថានភាពស្រវឹង អាចនឹងគ្រប់គ្រងខ្លួនឯងមិនជាប់។

ពោលគឺ ពួកគេចង់ឲ្យនាងចូលបន្ទប់ទឹក ដែលមានចានបង្គន់ខ្ពស់ដាក់គូទអង្គុយដោយផ្ទាល់តែម្តង  ទើបវាមានសុវត្ថិភាពជាង។

ប៉ុន្តែផ្ទុយទៅវិញ នារីរងគ្រោះហាក់ព្រងើយកន្ដើយមិនស្តាប់តាមគ្រួសារ រហូតនៅទីបំផុតជម្នះចូលទាល់តែបាន ក៏ស្រាប់តែស្មារតីមិននឹងន រេចង្កូតរអិលផុងជើងស្តាំចូលចានបង្គន់ ដល់ត្រឹមជង្គង់ជាប់ដកមិនចេញ ស្រែយំរកពុទ្ធោឲ្យគេជួយតែម្តង។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ប្រភពដដែលបន្តថា ភ្លាមៗក្រោយហេតុ សមាជិកក្រុមគ្រួសារនារីរងគ្រោះ ក៏បានទូរស័ព្ទទាក់ទងហៅក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ដើម្បីឲ្យចុះមកជួយធ្វើអន្តរាគមន៍សង្គ្រោះ។

រយៈពេលប៉ុន្មានម៉ោងក្រោយមក ជើងរបស់នារីរងគ្រោះក៏ត្រូវបានសង្គ្រោះ ដោយក្រុមពន្លត់អគ្គីភ័យ បានវាយបំបែកចានបង្គន់នោះ និងបានជួយជូតលាងសម្អាតជើងនារីរងគ្រោះ ទើបបន្ទាប់មកបញ្ជូននាងទៅសង្គ្រោះនៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសស្នាមផងដែរ។

គួរឲ្យដឹងផងដែរថា នារីរងគ្រោះពុំបានរងរបួសអ្វីធ្ងន់ធ្ងរនោះទេ ពោលគឺ នាងគ្រាន់តែរបួសដាច់រលាត់ជើងបន្តិចបន្ដួចតែប៉ុណ្ណោះ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី នេះក៏ជាសារមួយជួយដាស់តឿន ក៏ដូចជាក្រើនរម្លឹក ដល់សាធារណៈជនទូទៅ គប្បីត្រូវយកចិត្តទុកដាក់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត នៅរាល់ពេលចូលបន្ទប់ទឹកម្តងៗ។

ជាពិសេស គឺមនុស្សចាស់តែម្តង និងមិនថាតែអ្នកស្ថិតនៅក្នុងស្ថានភាពស្រវឹង ឬយ៉ាងណានោះទេ ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះវាងាយនឹងអាចធ្វើឲ្យអ្នករអិលបានដោយប្រការណាមួយ (អាចដួលបោកក្បាលស្លាប់បាន) និងចៀសវាងកុំឲ្យដូចករណីនារីរងគ្រោះខាងលើនេះ ៕

ទស្សនាវីដេអូខាងក្រោម៖   

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]