ថៃ៖ តារាសម្តែងប្រុសល្បីឈ្មោះ Poh Natthawut ថ្វីត្បិតតែបច្ចុប្បន្ននេះ មានអាយុកាន់តែច្រើនបន្តិចមែន ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោក នៅក្នុងសង្គមសិល្បៈនៅតែមានភាពល្បីល្បាញដដែលមិនងាយនឹងស្រកចុះសោះ។

ហើយបច្ចុប្បន្ននេះ លោក Poh Natthawut ក៏មានភរិយា និងកូនចំនួនពីរនាក់នៅក្នុងបន្ទុករួចមកហើយផងដែរ ដោយកំពុងតែរស់នៅជាមួយគ្នាពោរពេញទៅដោយសុភមង្គលយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះ ជារឿយៗតារាសម្តែងប្រុសរូបនេះ ក៏តែងតែបានបង្ហាញនូវភាពផ្អែមល្ហែមរបស់ខ្លួន និងក្រុមគ្រួសារលើអ៊ីនស្តារក្រាមជានិច្ច ធ្វើឱ្យអ្នកគាំទ្រលួចច្រណែនមិនតិចនាក់នោះទេ ចំពោះជីវិតគ្រួសារដ៏កក់ក្តៅមួយនេះ។

ហើយកាលពីប៉ុន្មានថ្ងៃមុន តារាសម្តែងលោក Poh Natthawut ក៏ស្រាប់តែបានបញ្ចេញនូវរូបភាពគូជាមួយនឹងភរិយារបស់ខ្លួន យ៉ាងស៊ីអារម្មណ៍ផងដែរបង្ហោះនៅលើអ៊ីនស្តារក្រាម បណ្តាលឱ្យអ្នកគាំទ្រទាំងអស់ពិតជាមានភាពភ្ញាក់ផ្អើលខ្លាំង ព្រោះមិនធ្លាប់ឃើញលោកថតរូបបែបនេះជាមួយភរិយាកាលពីមុនមក។ 

ហើយក៏មានអ្នកខ្លះទៀត លួចចំអន់លោក Poh Natthawut និងភរិយាលេងថាថតរូបស្វីតៗមិនអៀនកូន និងអ្នកនៅលីវសោះ៕

ទស្សនារូបភាពខាងក្រោមដូចតទៅ៖  

Poh Natthawut និងភរិយា
Poh Natthawut និងភរិយា
Poh Natthawut និងភរិយា
Poh Natthawut និងភរិយា
គ្រួសារ Poh Natthawut
គ្រួសារ Poh Natthawut
គ្រួសារ Poh Natthawut
រូបថតស៊ីអារម្មណ៍របស់ Poh និងភរិយា
រូបថតស៊ីអារម្មណ៍របស់ Poh និងភរិយា
រូបថតស៊ីអារម្មណ៍របស់ Poh និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]