ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាស្គាល់រួចមកហើយ អតីតបេក្ខភាព The Voice Kid កុមារី ចាន់ ស្រីខួច ជាតារាចម្រៀងវ័យក្មេង ដែលមានសមត្ថភាព មិនធម្មតានោះទេ នៅក្នុងចំណោមប្អូនៗ ដែលបានចូលរួមប្រលងចម្រៀងនោះផងដែរ។

យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ពីសមាជិក នៅក្នុងក្រុមគ្រួសាររបស់ កុមារី ចាន់ ស្រីខួច វិញនោះ មិនមែនមានត្រឹមតែប្អូនស្រីទេ ដែលមាននិស្ស័យក្នុងវិស័យចម្រៀងនោះ ដោយស្រីខួចមានទាំងបងស្រីជាតារាចម្រៀងអាជីពម្នាក់ថែមទៀតផង។

ជាក់ស្ដែង ម្ចាស់បទ « ម្នាក់ឯងជាថ្មី »កញ្ញា ចាន់ ស្រីនាថ ជាតារាចម្រៀងឯករាជ្យដែលមិនស្ថិតក្រោមផលិតកម្មណាមួយនោះទេ ហើយនាងក៏ត្រូវជា បងស្រីបង្កើតរបស់កុមារី ចាន់ ស្រីខួចផងដែរ។ ក្នុងនោះដែរ បងប្អូនស្រីតារាចម្រៀងទាំងពីរនេះ តែងតែឡើងសម្ដែងនៅលើឆាកប្រគុំតន្រ្តីជាមួយគ្នា ជាច្រើនលើកមកហើយដែរ ដោយនាងក៏តែងតែ បញ្ជាក់ប្រាប់ថា ចាន់ ស្រីខួច ជាប្អូនស្រីបង្កើតរបស់នាង ផងដែរ។  

យ៉ាងណាមិញ បងប្អូនស្រីទាំងពីរនេះ ត្រូវបានមហាជនជាច្រើន បានសរសើរមិនដាច់ពីមាត់ មិនថារូបសម្រស់ ឫក៏សមត្ថភាពនៅក្នុងការច្រៀងនោះទេ៕   

ចាន់ ស្រីខួច និង ចាន់ ស្រីនាថ
ចាន់ ស្រិខួច​ និងបងស្រីទាំង២ 
ចាន់ ស្រីនាថ និងរតនៈ ពិសិដ្ឋ
ចាន់ ស្រិនាថ និងសួស​ វី​ហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]