បរទេស៖ ជារឿងមួយ គួរឲ្យសោកស្ដាយខ្លាំងណាស់ ចំពោះតារាសម្ដែងជនជាតិ តៃវ៉ាន់លោក Van Ness Wu ហៅ មីងជូ ដែលគ្រប់គ្នាស្គាល់លោកថា ជាសមាជិកក្រុម F4 បានធ្វើការលែងលះ ជាមួយភរិយារូបស្រស់អ្នកនាង Arissa Cheo ក្រោយពីចំណងអាពាហ៏ពិពាហ៏អ្នកទាំង២ ខំសាងបានត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ។

ដំណឹងមួយនេះ បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមិននឹកស្មានថា ដំណើរជីវិតគូនៃតារាប្រុសរូបនេះ ត្រូវបានបញ្ចប់ក្នុងរយៈពេលខ្លី និងឆាប់រហ័សយ៉ាងដូច្នេះ។

គួររម្លឹកដែរថា លោក Van Ness Wu បានរៀបការជាមួយអ្នកនាង Arissa Cheo នៅអំឡុងឆ្នាំ២០១៣ ដោយឡែកការលែងលះនេះ ត្រូវបានបញ្ចប់ បន្ទាប់ពីប្ដីប្រពន្ធមួយគូនេះ បានសម្រេចចិត្ត រស់នៅដាច់ដោយឡែកពីគ្នា អស់រយៈពេល ៣ឆ្នាំមកហើយ ក្រោយហេតុផលការរស់នៅមិនចុះសម្រុងគ្នា៕

ក្រុម F4
Van Ness Wu ហៅ មីងជូ
Van Ness Wu ហៅ មីងជូ
Van Ness Wu ហៅ មីងជូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]