ភ្នំពេញ៖ ការទន្ទឹងរង់ចាំបានមកដល់ហើយទូរស័ព្ទម៉ូដែលថ្មីត្រកូល m6 ដែលបានមកដល់ថ្មីៗនេះគឺ Meizu m6 និង Meizu m6s ដែលជាទីចាប់អារម្មណ៍បំផុតក្នុងស្រទាប់យុវវ័យសម័យថ្មី ប្រកបដោយភាពឆើតឆាយ ទំនើបភាព បើនិយាយពីតម្លៃវិញសមរម្យបំផុត។

ទូរស័ព្ទម៉ូដែលថ្មី Meizu ត្រកូល m6

ដោយសារយល់ឃើញពីតម្រូវការទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន Meizu បាននាំយកនូវស្មាតហ្វូន Meizu m6 មានតម្លៃត្រឹមតែ 109 ដុល្លារ ប៉ុណ្ណោះ ថែមទាំងមានលក្ខណៈពិសេសជាច្រើនដូចជា មានអេក្រង់ ៥.២ អ៊ីញ កញ្ចក់ 2.5D កម្រិត HD (720 x 1280 ភិចស៊ែល) មាន ៤ ពណ៌ស្រស់ស្អាតសម្រាប់ជ្រើសរើសតាមក្តីស្រលាញ់ គឺពណ៌មាស ពណ៌ប្រាក់ ពណ៌ខ្មៅ និងពណ៌ខៀវ។

កាមេរ៉ាខាងក្រោយមានទំហំ 13 មេហ្គាភិចស៊ែល ឯកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចស៊ែល និងមានប៊ូតុង mTouch ដែលដើរតួនាទីជាស៊េនស័រស្កេនម្រាមដៃបានយ៉ាងរហ័ស។ ហើយតួខ្លួនរបស់វាក៏តូចងាយស្រួលកាន់ផងដែរ ជាមួយបណ្ដោយ 148*73*8.3mm និងទម្ងន់ 143 ក្រាមប៉ុណ្ណោះ ដែលតួស្រោបធ្វើអំពីលីកាបូណាត ស្រោបនៅខ្នងខាងក្រោយដែលមានស៊ុមជុំវិញជាលោហៈ។ អង្គចងចាំ RAM ទំហំ 2GB ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 16GB ហើយក៏អាចដាក់បន្ថែម microSD បានរហូតដល់ 128 GB ហើយថាមពល 3070mAh ។

ទូរស័ព្ទម៉ូដែលថ្មី Meizu

ចំណែកឯ Meizu m6s មានតម្លៃ 169 ដុល្លារ ហើយមានរាងស្អាតមិនចាញ់ m6 ដែរ គឺមាន ៤ ពណ៌មាស ពណ៌ប្រាក់ ពណ៌ខ្មៅ និងពណ៌ខៀវដូចគ្នា មានទំហំរូបរាងធំល្មម 152*72.5*8mm មានទម្ងន់ត្រឹមតែ 160 ក្រាម ត្រូវបានស្រោបដោយកញ្ចក់ zircon sand ភ្លឺថ្លារំលេចដោយពណ៌ដ៏ស្រស់ស្អាត។

ចំណែកកញ្ចក់អេក្រង់ខាងមុខវិញ ក៏មិនធ្មតាដែរ គឺត្រូវបានភ្ជាប់មកជាមួយនឹងការរចនាបែបធំទូលាយ 5.7 អ៊ីង HD+ display ជ្រុងទាំងបួនមានរាងមូល ដែលមើលទៅស៊ីជាមួយនឹងតួខ្លួនរាងកោងបន្តិច ហើយផតស្គ៊ែនក្រយ៉ៅដៃនៅគែមខាងស្តាំ ដែលនេះគឺជាបច្ចេកវិទ្យាថ្មី និងដំបូងគេបំផុតមិនធ្លាប់ពីមុនមកទេ ដែលការដោះសោរ និងការស្គ៊ែនក្រយ៉ៅដៃ ស្ថិតនៅផ្នែកចំហៀង នឹងអាចដំណើរការបានយ៉ាងរហ័ស។

ចំណែកកាមេរ៉ាខាងមុខមានទំហំ 8 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/2.0 ផ្តល់ជូននូវការចាប់យករូបភាពបានយ៉ាងច្បាស់ ពិសេសគឺមុខងារ Selfie ផ្ទាល់តែម្តង។ បន្ថែមលើនេះទៅទៀត Meizu M6s ក៏មានអង្គចងចាំ RAM ទំហំ 3GB ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 32GB និង 64GB ហើយក៏អាចដាក់បន្ថែម microSD បានរហូតដល់ 128GB ។ កាន់តែពិសេសជាមួយថ្មកាន់តែខ្លាំង 3000 mAh បញ្ចូលថ្មបានឆាប់រហ័សឆាប់ពេញ ដោយបច្ចេកវិទ្យា mCharge ទំហំ 18W ។ 

ទូរស័ព្ទម៉ូដែលថ្មី Meizu m6s
ទូរស័ព្ទម៉ូដែលថ្មី Meizu m6s

បន្ថែមទៅហ្នឹងមុខងារសំខាន់ៗ ទាំងរាងស្អាតសាកសមនឹងការប្រើប្រាស់នោះMeizu ត្រកូល M6 ក៏បានលក់ជូនអតិថិជនទូទៅ តាមលំដាប់ថវិកាសមរម្យ លក់ជាផ្លូវការនៅក្នុងទៅផ្សារប្រទេសកម្ពុជាហើយ ធានាប្រើប្រាស់បីខែមានបញ្ហាដូរថ្មី និងធានាគុណភាពជូនរយៈពេលមួយឆ្នាំ ៕

ទូរស័ព្ទម៉ូដែលថ្មី Meizu
ទូរស័ព្ទម៉ូដែលថ្មី Meizu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]