អាល្លឺម៉ង់៖ គំរូតាក់សុីហោះដែលរួមបង្កើតឡើងដោយក្រុមហ៊ុន Audi និង Airbus កំពុងតែប្រែក្លាយទៅជាការពិតហើយ។ រដ្ឋាភិបាលអាល្លឺម៉ង់បានអនុញ្ញាតឲ្យក្រុមហ៊ុនទាំងពីរ រួមសហការគ្នាសាកល្បងតាក់សុីហោះរបស់គេនៅក្នុងទីក្រុង Ingolstadt។ រដ្ឋមន្ត្រីដឹកជញ្ជូនលោក Andreas Scheuer មើលឃើញថាបច្ចេកវិទ្យាស្វ័យប្រវត្តិ រួមផ្សំជាមួយមធ្យោបាយធ្វើដំណើរថ្មីៗ នឹងផ្ដល់ឱកាសដ៏ល្អឲ្យក្រុមហ៊ុនផ្សេងៗបង្កើតផលិតផលថ្មីបាន។

តាក់សុីហោះក្រុមហ៊ុន Audi

គេមិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដ ដែលគេនឹងដាក់សាកល្បងតាក់សុីហោះនេះនោះទេ ក៏ប៉ុន្តែគេជឿជាក់ថា គេនឹងដាក់សាកល្បងភ្លាមៗនៅពេលដែលក្រុមហ៊ុនទាំងនេះសម្រេចបានផលិតផលគំរូមួយរួចរាល់។

តាក់សុីហោះក្រុមហ៊ុន Audi

ការធ្វើឡើងដោយក្រុមហ៊ុន Audi និង Airbus នេះគឺធ្វើឡើងស្របពេលដែលដៃគូប្រជែងដ៏ធំរបស់គេ Uber កំពុងតែអភិវឌ្ឍតាក់សុីហោះយ៉ាងឆាប់រហ័ស ដែលនេះដាក់សម្ពាធដល់ក្រុមហ៊ុនអាល្លឺម៉ង់ទាំងពីរ ឲ្យខិតខំធ្វើការសម្រេចផលិតផលរបស់គេឲ្យបានលឿនជាងនេះទៅទៀត។  ការប្រកួតប្រជែងរវាងក្រុមហ៊ុនទាំងនេះ បង្ហាញថាតាក់សុីហោះនឹងក្លាយទៅជាការពិតនៅពេលឆាប់ៗខាងមុខនេះ៕

តាក់សុីហោះក្រុមហ៊ុន Uber

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]