រុស្ស៊ី៖ ក្រោយមិនអាចជួយឲ្យអាហ្សង់ទីន ពុំទាន់ស្គាល់ពាក្យថាឈ្នះការប្រកួត World Cup ឆ្នាំ២០១៨ បានធើ្វឲ្យខែ្សការពារ Pablo Zabeleta គិតថា Messi អាចនឹងប្រកាសចូលនិវត្ដន៍ ក្រោយព្រឹត្ដិការណ៍មួយនេះបញ្ចប់។ 

Messi

Messi បង្ហាញខ្លួនទាំង២ប្រកួតក្នុងព្រឹត្ដិការណ៍ដ៏ធំនេះ ដោយការប្រកួតទី១ បានត្រឹមស្មើអ៊ីស្លង់ ១-១ និងការប្រកួតកាលពីយប់មិញ គឺចាញ់ក្រូអាតដល់ទៅ ៣-០។

ខែ្សការពាររបស់ក្រុម West Ham ដែលជាសមាជិកមួយរូបក្នុងឈុតកីឡាកររបស់អាហ្សង់ទីន ដែលឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ World Cup កាលពីឆ្នាំ២០១៤ ជឿថា តារាឆ្នើមរបស់ក្រុម Barcelona នេះ អាចនឹងពិចារណាចូលនិវត្ដន៍ពីក្រុមជម្រើសជាតិជាលើកទី២ បើសិនជាអាហ្សង់ទីនមិនអាចឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយបាន  

Pablo Zabeleta

បន្ថែមពីលើនេះ អតីតកីឡាកររបស់ក្រុម Man City ក៏បាននិយាយទៅលើទម្រង់លេងរបស់ក្រុមជម្រើសជាតិខ្លួនឯងផងដែរថា៖ «ខ្ញុំមិនដែលឃើញទម្រង់លេងដ៏អន់បែបនេះរបស់អាហ្សង់ទីនឡើយ គឺមិនដែលឃើញតែម្ដង។ មើលទៅដូចជាខ្វះការសាមគ្គីគ្នា និងភាពរឹងមាំរបស់ក្រុមទាំងមូល»៕ 

Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]