ថៃ៖ តារាថៃប្រុសស្រីល្បីៗ នៅសម័យទំនើបបច្ចុប្បន្ននេះ ត្រូវបានគេស្គាល់ថាភាគច្រើនបានបញ្ចប់ការសិក្សាថ្នាក់កម្រិតខ្ពស់ៗណាស់ និងអ្នកខ្លះទៀតក៏បានបញ្ចប់ការសិក្សាមកពីក្រៅប្រទេសផងដែរ។ ក៏ប៉ុន្តែការសិក្សាបានខ្ពង់ខ្ពស់ នៅតែមិនអាចកំណត់អនាគតបានថា អ្នកនឹងក្លាយទៅជា អ្នកមាន ឬអ្នកក្រ នោះទេ។

ជាក់ស្តែង ដូចជាតារាប្រុសស្រីទាំងនេះ ពួកគេមិនបានរៀនចប់ដូចគេឯងនោះទេ ប៉ុន្តែបើក្រឡេកមកមើល ពីជីវិតនាពេលបច្ចុប្បន្នវិញ គឺពិតជាមានភាពជោគជ័យខ្លាំងដោយមានទាំងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ និងជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់នៅក្នុងសង្គម មិនចាញ់តារាៗ ដែលមានការសិក្សាខ្ពង់ខ្ពស់ប៉ុន្មាននោះទេ។

ចង់ដឹងថាមានតារាប្រុសស្រីរូបណាខ្លះមកតាមដានទាំងអស់គ្នាដូចខាងក្រោម៖

១) តារាសម្តែងស្រី Tangmo៖ សព្វថ្ងៃជាតារាល្បីមួយរូប ដែលអ្នកគាំទ្រជាច្រើន ប៉ុន្តែនាងរៀនមិនចប់នោះទេ ពោលគឺនាងមានត្រឹមតែការប្តេជ្ញាចិត្តថានឹងធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តឱ្យបានល្អបំផុត។ ដោយក្នុងគំនិតនាងគិតថា សញ្ញាបត្រ គ្រាន់តែជាក្រដាសមួយសន្លឹកដែលគេឱ្យតម្លៃប៉ុណ្ណោះ តែការងារសិល្បៈអាចរកលុយបានច្រើនជាងនិស្សិត ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាទៅទៀត ហេតុដូច្នេះទើបនាងព្យាយាមធ្វើការរហូតទទួលបានភាពជោគជ័យដូចពេលនេះ។ 

Tangmo

២) តារាសម្តែងប្រុស Shakrit៖ ចូលធ្វើការក្នុងសិល្បៈតាំងពីរៀនចប់វិទ្យាល័យ តែក៏មិនភ្លេចចូលរៀនបន្តថ្នាក់បរិញ្ញាផ្នែកប្រៃសនីយ៍ដែរ ដោយរៀនបណ្តើរធ្វើការបណ្តើរ។ តែពិបាកពេកលោកក៏បានសម្រេចិត្តបោះបង់ការសិក្សា ហើយធ្វើការក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹង រហូតទទួលបាននូវភាពល្បីល្បាញក្នុងសិល្បៈដូចសព្វថ្ងៃ។

Shakrit

៣) តារាសម្តែងស្រី Bee Namthip៖ បច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាពខ្លាំងតាមរយៈការសម្តែងរឿងជាតួកាច និងធ្វើជាគណៈកម្មការក្នុងកម្មវិធី The Face Thailand។ តែងាកទៅមើលការសិក្សាវិញ ពេលចប់មធ្យមភ្លាមជោគជតាក៏នាំនាងមកកាន់វិថីសិល្បៈ ហើយនាងក៏ស្រលាញ់ពេញចិត្តអាជីពនេះខ្លាំង ដោយមិនបានវិលទៅរៀនទៀតនោះទេ។ ដោយសិល្បៈនាងធ្លាប់ប្រឡូកស្ទើរតែទាំងអស់ មិនថាជាតារាចម្រៀង តារាសម្តែង តារាបង្ហាញម៉ូត ឬជាពិធីការិនីនោះទេ។ មកដល់ពេលនេះ Bee Namthip ក៏បានក្លាយជាតារាស្រីឆ្នើម ដែលទទួលបានភាពជោគជ័យខ្លាំងមែនទែន។ 

Bee Namthip

៤) តារាប្រុស Dome Pakorn៖ សម្រាប់កម្លោះសង្ហារូបនេះ ក្រោយរៀនចប់សាលាមធ្យមក្នុងវ័យជំទង់ ក៏បានចូលប្រឡូកក្នុងវិស័យសិល្បៈពេញទំហឹង ដោយធ្វើជាអ្នកចម្រៀងរ៉េបដ៏ល្បី។ ប៉ុន្តែលោកក៏បានទៅបន្តការសិក្សានៅអាមេរិកជិត១ឆ្នាំ ហើយមិនយូរប៉ុន្មានក៏វិលត្រលប់មកកាន់អាជីពសិល្បៈវិញដូចមុន ព្រោះលោកថាគ្រាន់តែមានចំណេះល្មមៗប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយ គ្មានអ្វីសំខាន់ជាងការដែលបានធ្វើការដែលយើងស្រលាញ់ចូលចិត្តនោះទេ។

Dome Pakorn

៥) តារាសម្តែងស្រី Gubgib៖ ធ្លាប់បានសិក្សានៅគណៈនិតិសាស្រ្តនៃសាកលវិទ្យល័យ Ram Khamhaeng តែរៀបមិនចប់ចុងចប់ដើមទេ ព្រោះមានការងារសិល្បៈរត់ចូលមករកច្រើនពេក។ ពេលនោះនាងក៏សម្រេចចិត្តបោះបង់ចោលការសិក្សា ដើម្បីកើបលុយក្នុងសិល្បៈជាមុនសិន ហើយបានកសាងអនាគតដ៏ភ្លឺស្វាងរហូតមកដល់បច្ចុប្បន្ននេះ។ 

Gubgib

៦) តារាសម្តែង Ananda៖ ជាកូនកាត់លាវ-អូស្ត្រាលី ល្បីថាជាក្មេងខូចណាស់ពេលនៅរៀននៅថ្នាក់វិទ្យាល័យដល់ថ្នាក់ត្រូវបណ្តេញចេញពីសាលារៀន និងត្រូវឪពុកបញ្ជូនឱ្យទៅពត់និស្ស័យផងដល់ប្រទេសឥណ្ឌាឯណោះ។ ប៉ុន្តែជាចៃដន្យក៏បានចូលមក​ប្រឡូកក្នុងវិស័យសិល្បៈជាមុន ដោយបានសាងស្នាដៃ និងភាពល្បីល្បាញជាបន្តបន្ទាប់គ្នាមកដល់បច្ចុប្បន្ននេះ។ 

Ananda

៧) តារាចម្រៀង Bitoey Rsiam៖ ចប់វិទ្យាល័យភ្លាមក៏បន្តការសិក្សាផ្នែកធុរកិច្ចបាន ២ ឆ្នាំ តែដោយសារមានការងារសិល្បៈចូលមកច្រើនពេក ក៏ផ្អាករៀនសិនហើយងាកមករកលុយក្នុងវិស័យសិល្បៈបានមិនស្ទើរនោះទេ ព្រោះក្រៅពីច្រៀងនាងក៏ត្រូវប៉ាន់ខាងការដើរបង្ហាញម៉ូតនានាផងដែរ តាមរយៈសមត្ថភាព ព្រមទាំងសម្រស់របស់ខ្លួន៕ 

Bitoey Rsiam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]