ភ្នំពេញ ៖ ទំនាក់ទំនងស្នេហារវាង តារាសម្ដែងស្រី កញ្ញា ដេននី ក្វាន់ និងគូស្នេហ៍ លោក ចាន់ មករា ដែលត្រូវបានមហាជនដឹងឮ ដោយរង់ចាំតែដំណឹងល្អពីអ្នកទាំងពីរនោះ ពេលនេះដែរ ត្រូវតារាស្រីរូបនេះ បានចេញមុខមកគិតពិចារណាហើយ។

ជាក់ស្ដែង កាលពីយប់មិញនេះដែរ តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ តារាស្រី កញ្ញា ដេននី ក្វាន់ ដោយបានសរសេរជាលក្ខណៈបែបសំណួរថា « គិតមិចដែលបើសិនខ្ញុំរៀបការនៅឆ្នាំនេះ??? » ដែលនេះហាក់ដូចជា តារាស្រីរូបនេះ កំពុងតែត្រៀមរៀបគម្រោង ចូលរោងជ័យជាមួយគូស្នេហ៍របស់នាង នាពេលឆាប់ៗខាងមុខនេះហើយ។

ជាមួយគ្នានេះដែរ អ្នកនិយមលេងបណ្ដាញសង្គម និងមិត្តសិល្បៈជាច្រើន បានសាទរដល់រូបនាង ដោយពួកគេរំពឹងថា ពិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍នេះនឹងលេចជារូបរាង នាពេលឆាប់ៗនេះ ផងដែរ៕ 

ដេននី ក្វាន់ និងគូស្នេហ៍
ដេននី ក្វាន់ និងគូស្នេហ៍
ដេននី ក្វាន់ និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់