បារាំង៖ ខែ្សប្រយុទ្ធឆ្នើម Kylian Mbappe បានក្លាយជាកីឡាករវ័យក្មេងដំបូងគេ ដែលអាចរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិបារាំងបាននៅក្នុងព្រឹត្តិការណ៍ World Cup បាន ក្រោយពីស៊ុត១គ្រាប់កាលពីយប់មិញ។ 

Kylian Mbappe

កាលពីក្រុមជម្រើសជាតិបារាំងបានគ្រងដំណែងជើងឯកបាល់ទាត់ពិភពលោកក្នុងឆ្នាំ ១៩៩៨ ខ្សែប្រយុទ្ធ Mbappe មិនទាន់កើតនៅឡើយទេ ប៉ុន្តែពេលនេះគេបានក្លាយជាកីឡាករវ័យក្មេងដំបូងគេ ដែលអាចរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិបារាំងបាននៅក្នុងព្រឹត្តិការណ៍ World Cup ២០១៨ និងក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីវ័យក្មេងបំផុតក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនេះប្រចាំក្រុមជម្រើសជាតិបារាំង។

ក្រោយពីខ្សែប្រយុទ្ធក្រុម PSG រូបនេះបានពែនបាល់បញ្ចូលទីដោយគ្មានអ្នកចាំទី ខណៈដែលបាល់នេះគឺសល់ពីកីឡាករ Olivier Giroud ស៊ុតផ្លាតទៅនឹងជើងខ្សែការពារប៉េរូ ដែលធ្វើឱ្យអ្នកចាំទីបែរខ្លួនមិនទាន់ ដើម្បីសង្រ្គោះបាល់នេះបានឡើយ។

Kylian Mbappe

គួរឲ្យដឹងផងដែរថា កីឡាករ Mbappe មិនទាន់គ្រប់អាយុ ២០ ឆ្នាំនៅឡើយទេ ប៉ុន្តែគេបានជួយក្រុមឲ្យឈ្នះជើងឯកលីគកំពូលបារាំងដល់ទៅ ២ លើកជាប់ៗគ្នា ពោលគឺតាំងពីរូបគេនៅលេងជាមួយក្រុម Monaco និងផ្លាស់មក Paris St Germain វិញក្នុងតម្លៃ ១៦៧ លានផោន(ជាង ២២១ លានដុល្លារអាមេរិក)៕

Kylian Mbappe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]