រុស្ស៊ី៖ ក្រោយពីមានពាក្យឌឺដងពីសំណាក់មនុស្សមួយចំនួនថា Neymar ជាកីឡាករដែលលេងមិនសូវប៉ះឲ្យមិត្ដរួមក្រុមលេងនោះ ពេលនេះគ្រូបង្វឹកលោក Tite បានចេញមុខមកបកស្រាយអំពីបញ្ហានេះ។ 

Neymar

កីឡាករវ័យ ២៦ឆ្នាំនេះ ត្រូវបានមតិមួយចំនួនរិះគន់ជាច្រើន ក្រោយបង្ហាញទម្រង់លេងមិនសហការជាក្រុម ក្នុងការប្រកួតដែលប្រេស៊ីល បានត្រឹមស្មើស្វីស ១-១ ក្នុងការប្រកួតទីមួយ នៃព្រឹត្ដិការណ៍ World Cup កាលពីសប្ដាហ៍មុន។

លោក Tite គ្រូបង្គោលរបស់ក្រុមជើងឯកពិភពលោក ៥សម័យ ក៏បានចេញមុខស្នើឲ្យខែ្សប្រយុទ្ធវ័យរបស់ PSG កាត់បន្ថយការលេងដោយខ្លួនឯង ពោលគឺលេងសហការគ្នាជាក្រុមឲ្យបានច្រើនជាងមុន។  

Neymar

ក្នុងសន្និសីទសារព័ត៌មាន គ្រូបង្វឹករូបនេះបាននិយាយថា៖ «វានឹងមិនអាចកើតមានឡើងទៀតឡើយ។ ការដែលអ្នកចោទថា Neymar លេងទាំងអត្មានិយមនោះ គឺមិនពិតនោះទេ។ តាមពិតទៅបាល់ទាត់ ពេលខ្លះគឺលេងជាក្រុម ពេលខ្លះលេងជាបុគ្គល។ ខ្ញុំមិនបញ្ជាឲ្យ Neymar លេងយ៉ាងណានោះទេ ពោលគឺរូបគេលេងដោយភាពប៉ិនប្រសប់របស់គេ»៕ 

Neymar
Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]