បរទេស៖ ភាគច្រើន មនុស្សគ្រប់គ្នាតែងតែឆ្ងល់ថា កូនតារាល្បី នៅពេលពួកគេ​បានឃើញ ឪពុកម្តាយ រាំស៊ិចស៊ី នៅលើឆាក តើក្មេងៗទាំងនោះ មានអារម្មណ៍ និងទឹកមុខបែបណា។ 

បើតាមប្រភពព័ត៌មានបរទេសមួយ បានបង្ហាញពី អារម្មណ៍ពិតរបស់កូនស្រីបណ្តូលចិត្តរបស់ តារាល្បីលំដាប់ពិភពលោក នាង Beyoncé នៅពេលរូបគេ បានឃើញនាង និង ស្វាមី រាំបញ្ចេញក្បាច់សាហាវៗ លើឆាកតន្រ្តី។ 

ក្នុងនោះដែរ ក្មេងស្រីតូចរូបនេះ បានបង្ហាញទឹកមុខអៀន រហូតពេលខ្លះ អោនចូលក្រោមផ្ទាំង និងពេលខ្លះទៀត បានយកដៃបាំងភ្នែក នៅពេលឃើញ វីដេអូរបស់ឪពុកម្តាយរបស់គេ រាំយ៉ាងស៊ីអារម្មណ៍ ទាំងដែលវីដេអូនោះ គឺបានកើតឡើង តាំងពីឆ្នាំមុនមកម្ល៉េះ។ 

បន្ទាប់ពីគេឃើញ ប្រតិកម្មរបស់កូនស្រី Beyoncé រូចមក ក៏មានមនុស្សជាច្រើន បានសើច និងនាំគ្នាចែកចាយរូបទាំងនេះ ពេញបណ្តាញសង្គម ព្រោះមិននឹកស្មានថា រូបគេ មានអារម្មណ៍បែបនេះសោះ៕

កូនស្រី Beyoncé
Beyoncé រាំក្បាច់សាហាវ
ប្រតិកម្មរបស់កូនស្រីនាង ពេលឃើញវីដេអូរាំស៊ិចស៊ី
ប្រតិកម្មរបស់កូនស្រីនាង ពេលឃើញវីដេអូរាំស៊ិចស៊ី
ប្រតិកម្មរបស់កូនស្រីនាង ពេលឃើញវីដេអូរាំស៊ិចស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]