ទារិកា Maddalena Douse គឺជាកូនង៉ែតកើតមុនខែតូចបំផុត ២០សង់ទីម៉ែត្រ ដែលអាចរស់រានមានជីវិត នៅចក្រភពអង់គ្លេស។

កាលពីនាងបានកើត ៦ខែមុន គឺមានអាយុតែ២៣សប្ដាហ៍តែប៉ុណ្ណោះ នាងមានរាងតូចណាស់ ដែលជាឧបស័ក្កមួយរបស់គ្រូពេទ្យ ក្នុងការជួយសង្គ្រោះនាង ប៉ុន្ដែនៅពេលដែលយកនាងដាក់លើជញ្ចីង ទម្ងន់របស់នាងគឺ ០.៤៥គីឡូក្រាម គឺជាទំងន់អប្បបរិមារបស់កូនង៉ែត ដែលនៅអាចជួយសង្គ្រោះបាន។ ទារិកាដ៏មានសំណាងនេះ បានកើតក្នុងមន្ទីរពេទ្យ Royal Sussex ដែលម្ដាយរបស់នាងមានឈ្មោះថា Kate Douse ៣១ឆ្នាំ និងឪពុកឈ្មោះ Renato ៣២ឆ្នាំ។ ឥលូវនេះទារិកាMaddalena មានទំងន់ ២.៥គីឡូក្រាមហើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទារិកាដ៏តូចនេះ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]