ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​កាន់តែ​បង្ហាញ​ពី​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង អំពី​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន បន្ទាប់​ពី​សកម្មភាព​ប្រព្រឹត្ត​អំពើ​ចោរកម្ម​របស់​ក្រុម​ចោរ ក្នុង​ការ​គាស់​ទំ​លុះ​ទំលាយ​លំនៅ​ឋាន​ដែល​បាន​កើតឡើង​ទាំង​យប់​ទាំង​ថ្ងៃជា​បន្តបន្ទាប់ ខណ​:​កម្លាំង​សមត្ថកិច្ចហាក់​គ្រប់​គ្រង់​មុខសញ្ញា​ជនល្មើស​មិន​បាន ឬបង្ក្រាប​បាន​តិចតួច​បំផុត ។ 

ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា នៅ​ចំណុច​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល មាន​ករណី​គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​របស់​ពលរដ្ឋ​ចំនួន​២​លើក​ផ្ទួន​ៗ(២​ផ្ទះ​) ចូល​រើ​កកាយ​លួច​យក​ទ្រព្យសម្បត្តិ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព ។​ប៉ុន្តែ​សមត្ថកិច្ច​ហាក់​មិន​ទាន់​កំណត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ​បាន​នៅឡើយ​រហូត​មក​ទល់​ពេល​នេះ ។

លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណី​ខាងលើ​នេះ​នៅឡើយ តែ​ហាក់​មិន​ទាន់​មាន​តម្រុយ​អំពី​មុខសញ្ញា​ជនសង្ស័យ​នៅឡើយ​ទេ ។ លោក​បាន​បញ្ជាក់​ថា ជន​មិន​ស្គាល់​មុខ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចំនួន​ល្វែង​ជាប់​គ្នា និង​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ ខណ​:​ម្ចាស់ផ្ទះ​បិត​ទ្វារ​មិន​នៅ តែ​បាន​បាត់បង់​ទ្រព្យសម្បត្តិ​មិន​ច្រើន​ប៉ុន្មាន​ទេ ។ លោក​ជេ​ត វណ្ណ​នី បាន​បញ្ជាក់​អំពី​ពេលវេលា​នៃ​ការ​ធ្វើ​សកម្មភាព​របស់​ក្រុម​ចោរ​ថា ជន​មិន​ស្គាល់​មុខ​អាច​ធ្វើ​សកម្មភាព​នៅ​ចន្លោះ​ពី​ម៉ោង​០៩ ទៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២០​មិថុនា តែ​យើង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ពួក​គេ​មាន​បក្សពួក​ប៉ុន្មាន​នាក់​នោះ​ទេ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម្ចាស់​លំនៅ​ឋាន​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​គាស់​ទម្លុះ​ទម្លាយ​ទាំង​២​កន្លែង​នៅ​ក្បែ​គ្នា​នោះ មាន​ម្នាក់​ឈ្មោះ​តាំង យក់​អុ​ី​ី ស្រី​អាយុ​៧៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ

គឹ​ម កែវ​មុន្នី ស្រី​អាយុ​៥៥​ឆ្នាំ ដែល​ជន​រង​គ្រោះ​មាន​លំនៅ​ឋាន​នៅ​ជាប់​គ្នា​(​ផ្ទះល្វែង​)​។ របាយការណ៍​បឋម​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ឈ្មោះ​តាំង យក់​អុ​ី បាន​បាត់បង់​សម្ភារ​មាន​ខ្សែដៃ​ប្លា​ទី​ន​១​ខ្សែ​តម្លៃ​៧០០ដុល្លារ​, លុយ​ថៃ​ចំនួន​៣០០០​បាត​, លុយ​ខ្មែរ​ចំនួន​៧៥​មុ​ឺ​ន​រៀល​, និង​លុយ​អូស្ត្រាលី​ចំនួន​១០០​។ ដោយ​ឡែក ជន​រង​គ្រោះ​ឈ្មោះ​គឹ​ម កែវ​មុន្នី បាន​បាត់បង់​តែ​បន្តោង​ខ្សែរ​.​ក​ប្លា​ទី​ន​ចំនួន​១ តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជនល្មើស​បាន​ចូល​ទៅ​គាស់​តុ​ទួ​រ និង​រើ​.​កកាយ​គ្មាន​សល់​ឡើយ ។ ពលរដ្ឋ​បាន​និយាយ​ថា​នេះ​មិនមែន​ជា​សកម្មភាព​លើក​ទី​មួយ​ទេ ដែល​ក្រុម​ចោរ​បាន​ធ្វើ​គាស់​ទម្លុះទម្លាយ ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទឹកដី​ឃុំ​ជ្រៃ ស្រុក​ថ្មគោល​តែ​សមត្ថកិច្ច​ក៏​ធ្លាប់​បង្ក្រាប​ចោរ​បាន​ខ្លះ​ៗ​ដែរ​។ ប៉ុន្តែ​អ្នក​ភូមិ​និយាយ​ដោយ​បង្ហាញ​ពី​ភាព​ភ័យ​ខ្លាច​ដូច្នេះ​ថា អ្វី​ដែល​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​នោះ គឺ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ទាំង​ថ្ងៃ​ៗ​របស់​ក្រុម​ចោរ​។

អ្នក​ភូមិ​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវការ​ចេញ​ទៅ​ប្រកប​មុខរប​ប្រចាំ​ថ្ងៃ រីឯ​កូន​ៗ​ត្រូវ​ចេញ​ទៅ​រៀនសូត្រ​។ ដូច្នេះ​មាន​តែ​បិទទ្វារ​ផ្ទះ​ទុក​ចោល​បណ្ដោះអាសន្ន​។ ការ​បិទទ្វារ​ទុក​ចោល​នេះ ហើយ ដែល​ជា​ឱកាស​របស់​ជនល្មើស ក្នុង​ការ​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​ដើម្បី​ចូល​លួច​ទ្រព្យសម្បត្តិ​។ អ្នក​ភូមិ​កំពុង​ព្រួយបារម្ភ​បំផុត​ចំពោះ​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​នេះ​ដោយសារ​ក្រុម​ចោរ​ហាក់​បង្ហាញ​ពី​សកម្មភាព​កាន់តែ​គ​គ្លើ​ន រីឯ​សមត្ថកិច្ច​ហាក់​គ្រប់គ្រង​មុខសញ្ញា​នេះ​មិន​ទាន់​បាន​ ។

អំពើ​ចោរកម្ម​
អំពើ​ចោរកម្ម​
អំពើ​ចោរកម្ម​
អំពើ​ចោរកម្ម​

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]