រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​អាការ​មិន​ស្រួលខ្លួន​ចូល​ផ្ទះ​កោស​ជប់​ម៉ាស្សា​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ហើយ​ត្រួ​វ​ពួក​នាង​បន្លំ​លួច​អស់​៤០០​ដុល្លារ រួច​ដាក់​លុយ​ខ្មោច​៣០០​ដុល្លារ​ជំនួស​វិញ ។ 

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ បន្ទាប់​ពី​បុរស​នោះ​ស្រែក​ឆោឡោរ​ត់ទៅ​ប្តឹង​ប៉ូលិស​គោលដៅ​ស្តុ​បណត​ប្រី​ដ​ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​ខណ្ឌ​សែន​សុខ ។

បុរស​ខាងលើ​ឈ្មោះ មាស រិ​ទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​ភូមិ​បុស​ផ្លាំ​ង ឃុំ​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង ។ តាម​សម្តី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ខ្លួន​មិន​ស្រួលខ្លួន​ចូល​ទៅ​ផ្ទះ​ម៉ាស្សា​នៅ​ចំណុច​ខាងលើ​រួចរាល់ ហើយ​ស្រាប់តែ​បាត់​លុយ​អស់​៤០០​ដុល្លារ ក្នុង​ចំនួន​លុយ​សរុប​៤៥០​ដុល្លារ ហើយ​ប្តូរ​ដាក់​លុយ​ក្រដាស​សែនខ្មោច​៣​សន្លឹក​៣០០​ដុល្លារ​ឲ្យ​វិញ ។ បន្ទាប់​ពី​បាត់​លុយគាត់បាន​សួរនាំ​ពួក​នាង​ៗ​មិនដឹង ទើបរ​ត់ទៅ​ប្តឹង​នគរបាល​គោលដៅស្តុ​បណត​ប្រី​ដ​កែង​ផ្លូវ​២០០៤ ស្ថិត​នៅ​ភូមិ​ទ្រុងមាន់សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ឲ្យ​ជួយ​អន្តរាគមន៍ តែ​សាកសួរ​ទៅ​កន្លែង​កើតហេតុ​ក្នុង​ទឹកដី​ខាង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ។

នៅ​ព្រឹក​នោះខ្លាចមានរឿង​នៅ​កន្លែង​ម៉ាស្សា​ទើប​ក្រុម​ស្ត្រី​ដៃ​ស្អិត​ប្រគល់​លុយ​គ្រប់​ចំនួន​ឲ្យ​ជន​រង​គ្រោះ​វិញ ដើម្បី​បញ្ចប់រឿង​តែ​ម្តង ។ រឿង​ចូល​កោសខ្យល់ និង​ម៉ាស្សា​ពួក​នាង​ៗ​លួច​លុយ​បាន​កើតឡើង​រាប់​មិន​អស់​ខ្លះ ប្តឹង​ប៉ុស្តិ៍​បាន​វិញ និង​ខ្លះ​ទៀត​មិន​បាន​ប្រាក់​វិញ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់ ។

សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ចូល​កោស​ជប់ និង​ម៉ាស្សា​ផង ។ ម្យ៉ាងទៀត​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​មាន​វិធានការ​ណែនាំ​ធ្វើ​កិច្ចសន្យា បើ​មានរឿង​លួច​លុយ​ភ្ញៀវ​ត្រូវ​បិទ​តែ​ម្តង ។ គួ​បញ្ជាក់​ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ហាង​កោស​ជប់ ម៉ាស្សា​រាប់​មិន​អស់ ខ្លះ​អត់​ច្បាប់ និង​ខ្លះ​ទៀត​បាន​លួចលាក់​បម្រើ សេវាកម្ម​ផ្លូវភេទ គ្រាន់​យក​កោស​ជប់ ម៉ាស្សា​បិទ​បាំង​តែ​ប៉ុណ្ណោះ ៕

លុយ​៤០០​ដុល្លារ តែ​បែរជា​បន្លំ​លុយ​ខ្លោច
លុយ​៤០០​ដុល្លារ តែ​បែរជា​បន្លំ​លុយ​ខ្លោច
លុយ​៤០០​ដុល្លារ តែ​បែរជា​បន្លំ​លុយ​ខ្លោច
លុយ​៤០០​ដុល្លារ តែ​បែរជា​បន្លំ​លុយ​ខ្លោច

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]