រុស្ស៊ី៖ ក្រុមជម្រើសជាតិដាណឺម៉ាក បានប្រកួតស្មើនឹងក្រុមជម្រើសជាតិអូស្រា្ដលី ១-១ ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូលC ។

១គ្រាប់របស់ក្រុមដាណឺម៉ាក ធើ្វបានដោយខែ្សបម្រើរបស់ក្រុម Tottenham Hotspur កីឡាករ Christen Eriksen នាទី៧ និង ខណៈ១គ្រាប់សងវិញរបស់អូស្រា្ដលី ធើ្វបានដោយការទាត់បាល់ប៉េណាល់ទីដោយប្រធានក្រុម Mile Jedinak នាទី៣៨ ក្រោយប្រព័ន្ធ VAR កាត់ក្ដីសម្រេចឲ្យបាល់ពិន័យ១១ម៉ែត្រ។

ចប់ការប្រកួត ទាំងអូស្រា្ដលី និងដាណឺម៉ាក ប្រកួតស្មើគ្នា ១-១ ទទួលបានម្នាក់១ពិន្ទុ។ ជាមួយនឹងលទ្ធផលនេះ ដាណឺម៉ាក មាន៤ពិន្ទុ ស្មើនឹងក្រុមជម្រើសជាតិបារាំង ដែលកំពុងលេងនឹងក្រុមជម្រើសជាតិប៉េរ៉ូ ខណៈអូស្រា្ដលី មានត្រឹម១ពិន្ទុ៕  

Denmark 1 - 1 Australia
Denmark 1 - 1 Australia
Denmark 1 - 1 Australia
Denmark 1 - 1 Australia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]