ភ្នំពេញ៖ តារាសម្តែងស្រី ឈុំ វត្តី កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នាពេលបច្ចុប្បន្នជាមួយនឹងការថតសម្តែងរឿងភាគ និងខ្សែភាពយន្តជាញឹកញាប់។

មូលហេតុដែលធ្វើឲ្យ តារាស្រីរូបនេះ ល្បីល្បាញឆាប់រហ័សបែបនេះ ក៏ព្រោះតែសមត្ថភាព យ៉ាងប៉ិនប្រសប់ ងាយចាប់បាន នូវឈុតឆាកសម្តែង បើទោះបីជាឈុតខ្លះ មានការពិបាកក៏ដោយ។ ក្នុងនោះដែរ សម្រស់របស់នាង ក៏ជាចំណែកមួយផងដែរ ដែលទាក់ទាញចិត្តផលិតករ ឲ្យជ្រើសរើសនាងជាតួឯក។

ជាក់ស្តែង បើប្រិយមិត្តបានឃើញសម្រស់របស់ តារាស្រីរូបនេះ កាលពីក្មេង សឹងតែមិនជឿនោះទេ ព្រោះថា ពេលនោះ នាងមិនស្រស់ស្អាត ដូចពេលបច្ចុប្បន្ន ហើយ ចំពោះទម្រង់មុខ គឺផ្សេងគ្នាដាច់តែម្តង។

ក្នុងនោះដែរ ក៏មានអ្នកខ្លះ បាននិយាយថា ដូចជាមនុស្ស២ផ្សេងគ្នាយ៉ាងដូច្នោះដែរ ដែលខុសគ្នាដាច់តែម្តង ហើយអ្នកខ្លះទៀត បានពោលពាក្យថា ការតុបតែងខ្លួនបន្ថែម និងអាយុកាន់តែទៅមុខ ទើបធ្វើឲ្យសម្រស់កែប្រែបន្តិចបន្តួចហើយ៕

តោះទៅមើលរូបថតរបស់នាងទាំងអស់គ្នា៖

ឈុំ វត្តី
ឈុំ វត្តី
ឈុំ វត្តី
រូបថត កាលឈុំ វត្តី ពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈុំ វត្តី