ភ្នំពេញ៖ តារាចម្រៀងជើងចាស់ល្បីឈ្មោះកាលពី១០ឆ្នាំមុន លោក មួន ម៉ារ៉ា ដែលប្រិយមិត្តទស្សនិកជនស្គាល់លោក តាមរយៈបទចម្រៀងស្នេហាចាក់ដោតចិត្តពីរោះៗជាច្រើន ដូចជាបទ «កាដូឥតន័យ» «បងជាបន្លាក្នុងទ្រូង» «អូនទៅភ្នំពេញ»។

មួន ម៉ារ៉ា

ប៉ុន្តែមិនថាយ៉ាងណា ក្រោយពីតារាចម្រៀងប្រុសរូបនេះ បានផ្អាកខ្លួនពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ដោយសារត្រូវនៅបំពេញតួនាទីជាស្វាមីល្អ រហូតសឹងតែធ្វើឲ្យប្រិយមិត្តគាំទ្រ ភ្លេចមុខលោកទៅហើយនោះ ដោយឡែកស្រាប់តែថ្មីៗនេះ លោក មួន ម៉ារ៉ា បានមកវិញជាថ្មី ជាមួយនឹងបទចម្រៀងថ្មីចំណងជើងថា «លើកទូរស័ព្ទទៅអូន»។

យ៉ាងណាមិញ បើទោះបីជាតារាចម្រៀងប្រុសរូបនេះ បានផ្អាកពីសិល្បៈមួយរយៈ​មែនក្តី ប៉ុន្តែលោកនៅតែទទួលបានសន្ទុះនៃការគាំទ្រ ពីសំណាក់មហាជន និងអ្នកដែលតែងតែគាំទ្រលោកកន្លងមក៕  

មួន ម៉ារ៉ា
មួន ម៉ារ៉ា
មួន ម៉ារ៉ា និងភរិយា
មួន ម៉ារ៉ា និងភរិយា
មួន ម៉ារ៉ា និងកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មួន ម៉ារ៉ា