ភ្នំពេញ៖ កាលពីម្សិលមិញនេះ ទូរទស្សន៍ប៉ុស្តិ៍ ហង្សមាស ទើបតែរៀបចំពិធីអបអរ បើកសម្ភោធស្ទូឌីយូដ៏ថ្មីស្រឡាង ដែលមានទីតាំងស្ថិតនៅផ្សារទំនើប អ៊ីអន សែនសុខ។

ជាក់ស្តែង ក្នុងនោះគេសង្កេតឃើញថា Coach ទាំង៣ នៃកម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ពិភពលោក The Voice Kid រដូវកាលទី១ គឺកញ្ញា ឱក សុគន្ធកញ្ញា លោក ព្រាប សុវត្ថិ និងអ្នកនាង សុគន្ធ និសា បានចាប់ដៃគ្នាជាថ្មីម្តងទៀត សម្តែងបទចម្រៀងជុំគ្នា លើឆាកតន្រ្តីថ្មីរបស់ហង្សមាស ចំនួន២បទគឺបទ«យើងមានសំណាង និង Diamond Bling Bling»។

យ៉ាងណាមិញ បើទោះបីជាចូលមកដល់រដូវកាលទី២ បានផ្លាស់ប្តូរCoach ថ្មី ពោលគឺប្តូរពីអ្នកនាង សុគន្ធ និសា មកជាកញ្ញា សួស វីហ្សា វិញយ៉ាងណាក្តី ប៉ុន្តែតារាស្រី សុគន្ធ និសា នៅតែទទួលបានការស្រលាញ់គាំទ្រខ្លាំង ពីសំណាក់មហាជន និងនៅតែមានប្រជាប្រិយភាពដក់ ក្នុងដួងចិត្តអ្នកគាំទ្រដដែល៕ 

ឱក សុគន្ធកញ្ញា ព្រាប សុវត្ថិ និង សុគន្ធ និសា
ឱក សុគន្ធកញ្ញា ព្រាប សុវត្ថិ និង សុគន្ធ និសា
ឱក សុគន្ធកញ្ញា ព្រាប សុវត្ថិ និង សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា