ខេត្ត​បន្ទាយ​មាន​ជ័យ ៖ នគរ​បាល​ស្រុក​ម៉ាឡៃ បានចាប់ឃាត់ខ្លួនបុរសម្នាក់​ដែល​ផឹក​ស៊ីស្រវឹងប្រើហិង្សា​វាយ​អ​្នក​ភូមិជា​ មួយគ្នា បណ្តាល​ឲ្យ​របួស​បែក​ក្បាល កាលពីវេលាម៉ោង ៤​រសៀល​ថ្ងៃទី១២ មីនា ២០១២ នៅ​ភូមិ​សន្តិ​ភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ។

លោកវរសេនីយ៍ត្រីសៅ ប៊ុន អធិការ​នគរ​បាល​ស្រុកម៉ាឡៃ បានឲ្យដឹងថា បុរសដៃដល់​ដែល​ត្រូវ​នគរបាលចាប់​ឃាត់​ខ្លួន​ឈ្មោះ​ហឿង លាភ អាយុ៥២ឆ្នាំ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ត្រូវ​បានឈ្មោះ​ម៉ៅ សារ៉ុប ភេទ​ប្រុស អាយុ៥៧ឆ្នាំ ​រស់​នៅភូមិ​ជា​មួយ​គ្នា​​ប្តឹងចោទថា បានយកកែវ វាយសំពង​ក្បាល​របស់​គាត់​ បណ្តាល​ឲ្យ​បែក​ឈាម​ហូរ​រហាម ខណៈ​កំពុង​​អង្គុយផឹកស្រាជុំ​គ្នា។ ក្រោយ​ពី​ទទួល​បានបណ្តឹងនេះ ​កម្លាំងនគរ​បាល​ប៉ុស្តិ៍​​ទួលពង្រ បានចុះ​ទៅ​ចាប់​ឃាត់​ខ្លួន​ជន​ដៃ​ដល់​​យក​​មក​អធិ​ការដ្ឋាន ដើម្បីធ្វើការសួរ​នាំ ។ នៅ​ចំពោះ​​​មុខនគរបាលបុរសដៃដល់​បាន​សារ​ភាព​ថា ខ្លួន​​ពិតជាបានវាយក្បាលឈ្មោះម៉ៅ សារ៉ុប ប្រាកដ​​មែន ព្រោះតែផឹក​ស្រាស្រវឹង និងមាន​ទំនាស់​សម្ដ​ីគ្នា ពេលដែលកំពុងផឹកស៊ី។

លោកវរសេនីយ៍ទោជូរ ផារិន នាយ​ការិយា​ល័យ​នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាន​បញ្ជាក់ឲ្យដឹងថា ជនដៃ​ដល់​​ត្រូវ​កម្លាំង​ជំនាញ​របស់​លោក​កំពុងរៀបចំសំណុំ​រឿង​បញ្ជូន​ទៅ​ សាលា​ដំបូង​ខេត្ត ដើម្បីចាត់ការតាម​ផ្លូវ​ច្បាប់​ផ​ង​ដែរ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]