ថៃ៖ រឿងស្នេហា របស់តារាប្រុសស្រីល្បីៗ នៅក្នុងពិភពសិល្បៈនីមួយៗ តែងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន ដែលជាហ្វេនៗរបស់ពួកគេផ្ទាល់។

ហើយជាញឹកញាប់ គេតែងឃើញគូស្នេហ៍របស់តារាល្បីៗភាគច្រើន គឺមិនសូវជានៅគង់វង្សបានយូរអង្វែងជាមួយគ្នាបាននោះទេ តែងបែកគ្នាហើយត្រូវគ្នាវិញប្តូរពីម្នាក់ទៅម្នាក់ទៀតជារឿយៗ។

ជាក់ស្តែងតារាសម្តែងស្រីល្បីៗទាំង ៥ ដួងនេះនៅក្នុងសង្គមសិល្បៈថៃ ស្រាប់តែធ្លាប់បានជាប់ឈ្មោះថាជា «ជនទី៣» ដែលលេចឮពាក្យចចាមអារ៉ាមថាធ្វើឱ្យគូស្នេហ៍របស់គេបែកបាក់គ្នាដោយសារតែខ្លួន។ 

ចង់ដឹងថាមានតារាស្រីរូបណាដែលធ្លាប់មានឈ្មោះថាជា «ជនទី៣» ខ្លះ យើងមកតាមដានទស្សនាដូចខាងក្រោម៖

១) តារាសម្តែងស្រី Bella៖ បច្ចុប្បន្នកំពុងតែទទួលបាននូវការគាំទ្រខ្លាំងមែនទែន ក្រោយផ្ទុះខ្លាំងនៅក្នុងរឿងភាគបុរាណ «បុព្វេសន្និវាស» ហើយពេលនេះក៏កំពុងមានទំនាក់ទំនងស្នេហាថ្មីជាមួយតារាប្រុស Weir ដែរ តែមុននេះនាងធ្លាប់លេចឮថាជាជនទី៣ក្នុងរឿងស្នេហារបស់តារាស្រីល្បីឈ្មោះ Myria និងលោក Atichart។ តែពេលនោះ Bella ក៏អះអាងយ៉ាងដាច់ខាតថារវាងខ្លួន និងលោក Atichart ត្រឹមតែជាមិត្តភក្តិរួមការងារជាមួយគ្នាតែប៉ុណ្ណោះ គ្មានអ្វីលើសពីនោះទេ។  

Bella
Bella
Myria និង Atichart

២) តារាសម្តែងស្រី Nychha ៖ កាលណោះ នាងបានធ្វើឱ្យទស្សនិកជន មានភាពងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះពេលកំពុងតែទាក់ទងជាមួយនឹងកម្លោះហាយសូរ Parit Itim សោះ តែសុខៗនាងក៏មកល្បីថាជាជនទី៣ ដែលធ្វើឱ្យស្នេហារបស់ Alex Rendell និងកញ្ញា Teoy បែកបាក់គ្នាទៅវិញ។ ពេលនោះម្តាយរបស់ Nychha ក៏បានចេញមុខមកបដិសេធថាជារឿងមិនពិតទេ និងចង់ប្តឹងអ្នកដែលបញ្ចេញព័ត៌មាននេះថែមទៀតផង។ 

Nychha
Parit Itim និង Nychha
Alex Rendell និង Teoy

៣) តារាសម្តែងស្រី PP Phatchaya៖ ពេលនោះ ល្បីពេញសង្គមសិល្បៈថានាងជាជនទី៣ ដែលបំបែកស្នេហ៍តារាស្រី Yok Thunyagun និង Amp Pheerawas ព្រោះនាងបានលេង Line ជាមួយនឹង Amp Pheerawas រហូត តែគ្រប់យ៉ាងបានបញ្ចប់ទៅដោយស្ងៀមស្ងាត់។ 

PP Phatchaya
PP Phatchaya
Yok Thunyagun និង Amp Pheerawas

៤) តារាសម្តែងស្រី Benraviyanun៖ ស្រីស្អាតម្នាក់នេះក៏ធ្លាប់មានឈ្មោះថាជាជនទី៣នឹងគេដែរ ក្នុងរឿងស្នេហារបស់ Shakrit និង VJ Wonsen ប៉ុន្តែនាងអះអាងមិនមែនជារឿងពិតទេ ព្រោះនាងបានរួមការងារជាមួយនឹង Shakrit ត្រឹមតែមួយលើកប៉ុណ្ណោះ និងមិនបាននិយាយរឿងអ្វីជាការផ្ទាល់ខ្លួនតែ២នាក់នោះទេ។

Benraviyanun
Benraviyanun
Shakrit និង VJ Wonsen

៥) តារាស្រី Namfon៖ អតីត Miss Tourism Thailand 2011 របស់ថៃ ពេលនេះកំពុងតែត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះល្បីថាជាជនទី៣ដែលបានធ្វើឱ្យកម្លោះសង្ហា Sornram និងអ្នកមេម៉ាយរូបស្រស់ Nicole បែកបាក់គ្នា។ ប៉ុន្តែថ្មីៗនេះលោក Sornram ក៏បានចេញមុខមកអះអាងផងដែរថា ពិតជាធ្លាប់ទាក់ទងគ្នាជាមួយនឹងតារាស្រីរូបនេះមែន តែមិនមែនជាទំនាក់ទំនងបែបលាក់បាំងអ្វីនោះទេ៕ 

Namfon
Sornram និង Nicole

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]