ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០១៨ ម្សិលមិញនេះ អាល់មិនគ្រុប បានបើកបង្ហាញភោជនីយដ្ឋានថ្មី២ទៀត នៅផ្សារទំនើបអ៊ីអនសែនសុខ គឺភោជនីយដ្ឋាន អ៊ុយគុយទាវ និង យ៉ីសាង ដោយមានវត្តមាន ចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្តិយសជាន់ខ្ពស់ ក៏ដូចជាវត្តមាន របស់នាយកប្រតិបត្តិនៃអាល់មិនគ្រុបគឺ Mr Luu Meng ផងដែរ។

នាយកប្រតិបត្តិនៃអាល់មិនគ្រុបលោក. លូ ម៉េង និងភ្ញៀវកិត្តិយស

គួរឲ្យដឹងថា អ៊ុយគុយទាវ គឺជាភោជនីយដ្ឋានម្ហូបខ្មែរ ដែលបានបើកបម្រើម្ហូបខ្មែរយ៉ាងច្រើនសម្បូរបែបរួចមកហើយ នៅសាខា World Dining ផ្សារទំនើបអ៊ីអន១ក្នុងឆ្នាំ២០១៤។

យ៉ាងណាមិញ ម៉ឺនុយមុខម្ហូប ត្រូវបានរៀបរៀងដោយគ្រឿងផ្សំ និងផលិតផលស្រស់ៗយ៉ាងសម្បូរបែបនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានផ្តល់ជូនទឹកស៊ុបច្រើនរសជាតិ, គុយទាវ និង អាហារពេលព្រឹកជាច្រើនមុខទៀត, អាហារថ្ងៃត្រង់ និង ពេលល្ងាច, រួមមានទាំងបាយសាច់មាន់ឆ្នាំងដី គល់ស្លឹកគ្រៃមកពីរតនគីរី និង ស្ងោរជ្រក់បង្កងតាកែវ។

តួយ៉ាង ការបើកដំណើរការ អ៊ុយគុយទាវអ៊ីអនសែនសុខនេះ ដោយរួមបញ្ចូលគ្នាសរុបទាំងអស់គឺមាន៥សាខាហើយនៅក្នុងទីក្រុងភ្នំពេញ។ គោលបំណង របស់អាល់មិនគ្រុប គឺចង់គាំទ្រផលិតផលខ្មែរនិង បង្ហាញពីវប្បធម៌របស់ប្រទេសកម្ពុជានៅក្នុងភោជនីយដ្ឋានថ្មីនេះ។

ភោជនីយដ្ឋាន អ៊ុយគុយទាវ
ទិដ្ឋភាពនៅក្នុងភោជនីយដ្ឋាន អ៊ុយគុយទាវ

ជាមួយគ្នានេះផងដែរ ប្រធានគ្រប់គ្រងទូទៅអាល់មិនគ្រុប កញ្ញា ផលលក្ខិណា បានមានប្រសាសន៏ថា ៖

“គ្រប់យ៉ាង ដែលអ្នកបានឃើញនៅ ក្នុងភោជនីយដ្ឋានថ្មីមួយនេះ គឺសុទ្ធសឹងតែជារបស់ដែលផលិតនៅក្នុងប្រទេសកម្ពុជា”។

នៅ អ៊ុយគុយទាវអ៊ីអនសែនសុខ យើងក៏មានម្ហូបពិសេសប្រចាំហាងដូចជា គុយទាវភ្នំពេញ, សម្លរប្រហើរ, ស្ងោរជ្រក់ក្រៅឆ្នាំង និងបញ្ចូលនូវមុខម្ហូបថ្មីដូចជា ស្តេកជាមួយនឹងទឹកជ្រលក់ម្រេចកំពត។

មិនតែប៉ុណ្ណោះ នាយកប្រតិបត្តិរបស់អាល់មិនគ្រុប លោក. លូ ម៉េង បានបន្តទៀតថា៖ 

“ មានកន្លែងសម្រាប់ ទទួលទានអាហារច្រើនកន្លែង នៅក្នុងផ្សារទំនើបអ៊ីអនសែនសុខ ប៉ុន្តែភោជនីយដ្ឋានអ៊ុយគុយទាវជាកន្លែងមួយ ដែលផ្តល់នូវម្ហូបខ្មែរដែលស្រស់ និង មានគុណភាពខ្ពស់"។
នាយកប្រតិបត្តិរបស់អាល់មិនគ្រុប លោក. លូ ម៉េង

ដោយឡែក ងាកមកភោជនីយដ្ឋាន យ៉ី​សា​ង វិញម្តង គឺចាប់ផ្តើមបើកដំណើរការតាំងពីថ្ងៃទី០៨.០៨.២០០៨ ដែលជាថ្ងៃល្អបំផុតក្នុងប្រតិទិន របស់ជនជាតិចិនដែលមានទីតាំងស្ថិតនៅ ជាមួយនឹង សណ្ឋាគារអាល់មិន តាមបណ្តោយវិថីសម្តេចសុធារស.​ដែលនាំមកនូវសិល្បៈ នៃការធ្វើឌីមសាំស្រស់ៗ និងការច្នៃប្រឌិតមុខម្ហូបតាមចិនបែប កាតាំង ដោយមេចុងភៅដ៏ល្បីគឺលោក. លូ ម៉េងនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាល់មិនគ្រុប។

ជាក់ស្តែង ក្នុងនោះ លោក.លូ ម៉េងបានមានប្រសាសន៍ថា៖

”លោកនៅតែបន្ត នាំយកនៅរសជាតិដើម របស់ខេត្តខ្វាងទុង មកកាន់កម្ពុជាតាមរយៈស្លាកយីហោមួយនេះ”។
ភោជនីយដ្ឋាន យ៉ីសាង

សម្រាប់ការបើកឲ្យដំណើរការលើកនេះ គឺជាសាខាទី៨របស់ភោជនីយដ្ឋានយ៉ីសាង ដែលមានទីតាំងល្អ ស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនសែនសុខ ជាប់នឹងរោងភាពយន្ត “Major Cineplex”បូករួមជាមួយនឹងទេសភាព១៨០ដឺក្រេ ដែលអាចឲ្យយើងមើលឃើញទេសភាពពណ៏បៃតងនៃចំណតរថយន្ដ និងច្រកចូលខាងមុខដោយផ្ទាល់។

ទិដ្ឋភាពនៅក្នុងភោជនីយដ្ឋាន យ៉ីសាង

លោក លូ ម៉េង បានមានប្រសាសន៍ថា ភោជនីយដ្ឋានយ៉ីសាង សាខាផ្សារទំនើប​អ៊ីអនសែនសុខ និងផ្តល់ជូននូវឌីមសាំថ្មីៗ ជាពិសេសគឺ សាវម៉ៃនិង សាច់ខ្វៃពិសេសរបស់ជនជាតិចិនបែបកាតាំង ដូចជាទាខ្វៃទឹកឃ្មុំ ដែលជារូបមន្តប្រចាំត្រកូលរបស់គ្រួសារលូ។ លោកបានបន្តទៀតថា រសជាតិដ៏អស្ចារ្យ គឺអាស្រ័យលើគុណភាពនៃគ្រឿងផ្សំនិងប្រភេទសាច់ដែលល្អ,ជាពិសេសទឹកឃ្មុំសុទ្ធដែលពួកយើងបានជ្រើសរើសមុនពេលចម្អិន។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ផល លក្ខិណា ក៏បានលើកឡើងថា"ម្ហូបជាចំណែកមួយនៃជីវិត” ផងដែរ។

គួរបញ្ជាក់ផងដែរថា ភោជនីយដ្ឋាន អ៊ុយគុយទាវ និងយ៉ីសាង មានទីតាំងស្ថិតនៅជាន់ទី២នៃផ្សារទំបើបអ៉ីអ៊នសែនសុខ ទល់មុខ “School Zone“ និងរោងភាពយន្ត “Major Cineplex”៕

មុខម្ហូបល្បីៗ នៃភោជនីយដ្ឋាន យ៉ីសាង
មុខម្ហូបល្បីៗ នៃភោជនីយដ្ឋាន យ៉ីសាង
ទីតាំងភោជនីយដ្ឋាន យ៉ីសាង និង អ៊ុយគុយទាវ
ទិដ្ឋភាពនៅក្នុងភោជនីយដ្ឋាន យ៉ីសាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]