រុស្ស៊ី៖ កីឡាករ Sergio Ramos បានសរសើរថា ខ្សែប្រយុទ្ធ Lionel Messi ជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រអាហ្សង់ទីន មិនមែន លោក Diego Maradona ទេ។

ក្រោយពីបានជួយក្រុមជម្រើសជាតិអេស្ប៉ាញឲ្យបានទទួលជ័យជម្នះលើកដំបូងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នេះ ខ្សែការពាររបស់ក្រុម Real Madrid រូបនេះបានផ្តល់បទសម្ភាសដល់សារព័ត៌មានមួយ។ 

កីឡាករ Ramos និង Messi

នៅក្នុងបទសម្ភាសនោះ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា ប្រជាជនអាហ្សង់ទីនទាំងអស់មិនដែលគិតថា Maradona ជាវីរបុរសរបស់ពួកគេនោះទេ ពីព្រោះតែចរឹតដ៏ក្រអើតក្រទោមរបស់អតីតកីឡាករ Napoli រូបនោះ។

ខ្សែការពារវ័យ៣២ឆ្នាំរូបនេះបានបន្តថា សម្រាប់លោក Lionel Messi គឺជាកីឡាករដ៏ល្អបំផុតប្រចាំប្រវត្តិសាស្ត្រអាហ្សង់ទីន ហើយគ្មានកីឡាករណាដែលអាចមកជិតដំណែងនេះបានឡើយ ដោយសារខ្សែប្រយុទ្ធរបស់ក្រុម Barcelona រូបនេះបានបង្ហាញទម្រង់លេងដ៏ល្អសម្រាប់ជម្រើសជាតិរបស់គេ។

លោក Maradona និង Messi

គួរឲ្យដឹងថា Ramos បាននិយាយបែបនេះដោយសារតែលោក Maradona បានរិះគន់រូបគេជាយូរណាស់មកហើយ ដោយថ្មីៗនេះ អតីតគ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីនរូបនេះបាន និយាយថា Ramos លេងមិនបានមួយចំណិតរបស់ខ្សែការពារ Diego Godin ផង៕

កីឡាករ Godin និង Ramos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]