ស្មាតហ្វូលដ៏ល្អប្រណិត Huawei Y5 Prime 2018 នឹងបង្ហាញខ្លួននៅលើទីផ្សារក្នុងពេលឆាប់ៗនេះ ជាមួយនឹងការឌីហ្សាញយ៉ាងល្អឥតខ្ចោះ គួបផ្សំនឹងបច្ចេកវិទ្យាដ៏ទំនើប ដើម្បីផ្គាប់ចិត្តអតិថិជនអ្នកប្រើប្រាស់របស់ខ្លួន។
ជាមួយគ្នានេះដែរ ទូរស័ព្ទស្មាតហ្វូន Huawei Y5 Prime 2018 មានការរចនាឡើងជាមួយថាមពលថ្ម 3020 mAh ប្រើប្រាស់បានយូរ រួមជាមួយនឹងអេក្រង់ដែលមានទំហំ 5.45 អ៊ីង IPS, 720x1140 pixels បំពាក់ដោយកាម៉េរាក្រោយដែលមានទំហំ ១៣មេហ្គាភិកសេល កាមេរ៉ាមុខ ទំហំ ៥មេហ្គាភិកសែល CPU 1.5G និង RAM 2GM ។ អ្វីដែលកាន់តែពិសេសបន្ថែមទៀតនោះ ស្មាតហ្វូលម៉ូដែលនេះ អាចដាក់ Memory ចាប់ពី 16G រហូតដល់ 256G និងមានទម្ងន់ស្រាលស្រួលកាន់ត្រឹមតែ ១៤២ក្រាមតែប៉ុណ្ណោះ។
តួយ៉ាង សម្រាប់ម៉ូដែលចុងក្រោយដ៏ទំនើប Huawei Y5 Prime 2018 នេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ក្នុងតម្លៃដ៏សមរម្យបំផុតត្រឹមតែចន្លោះពី ១២៥ដុល្លារ ទៅ ១២៩ដុល្លារតែប៉ុណ្ណោះ។
ដូច្នេះហើយ កុំភ្លេចរង់ចាំជាវទូរស័ព្ទម៉ូដែលថ្មីសេរីទំនើប Huawei Y5 Prime 2018 ដែលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ទាំងអស់គ្នាណា ដើម្បីបានប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូនដ៏ទំនើប ជាមួយតម្លៃថោកដាច់ផ្ងារ ត្រឹមតែ១០០ដុល្លារជាង ស្ទើរមិនគួរឲ្យជឿ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]