អស់ច្រើនសតវត្សរ៍មកហើយមនុស្សជាច្រើនជឿថា “មាស” ជាវត្ថុធាតុដែលមានតម្លៃបំផុតក្នុងពិភពលោក។  ផ្ទុយទៅវិញ ការគិតនេះខុសស្រឡះ ខណៈ “ពេជ្រ” ដែលនារីគ្រប់រូបតែងប្រាថ្នាបានត្រឹមលេខ៣ ប៉ុណ្ណោះ។

ខាងក្រោមនេះជាវត្ថុធាតុថ្លៃបំផុតគិតជាក្រាម៖

១៥. មាស ៥៦ដុល្លារ/ក្រាម (Gold)

គ្មានសុភាពនារីណាដែលមិនចង់ពាក់មាសដើម្បីលើកសម្រស់ និងភាពថ្លៃថ្នូរទេ លុះត្រាតែគ្មានលទ្ធភាពទិញ។ 

មាស

១៤. រ៉ូដ្យូម ៥៨ដុល្លារ/ក្រាម (Rhodium)

វាស្ថិតនៅក្នុងក្រុមផ្លាកទីន និងជាវត្ថុធាតុដ៏កម្របំផុតមួយ។ ក្នុងសម្បកផែនដីមួយតោន មានរ៉ូដ្យូមប្រហែល ០.០០១ក្រាមគត់។ 

រ៉ូដ្យូម

១៣. ផ្លាកទីន ឬ ផ្លាទីនឹម ៦០ដុល្លារ/ក្រាម (Platinum)

វាជាលោហៈពណ៌ប្រាក់ដ៏កម្រ និងមានតម្លៃមួយ។ មិនខុសពីមាសដែរ វាអាចធន់នឹងអាស៊ីដ អាល់កាលី និងសមាសធាតុផ្សេងទៀត។ 

ផ្លាកទីន ឬ ផ្លាទីនឹម

១២. មេតំហ្វេតាមីន ១០០ដុល្លារ/ក្រាម (Methamphetamine)

វាជាសារធាតុញៀនដែលហាមឃាត់ដោយច្បាប់។ ម៉ាទឹកកកក៏ជាប្រភេទមួយនៃសារធាតុញៀននេះដែរ។ 

មេតំហ្វេតាមីន

១១. ស្នែងរមាស ១១០ដុល្លារ/ក្រាម (Rhinoceros’s Horn)

ទោះអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ហើយថា ស្នែងរមាសគ្មានជំនួយផ្នែកឱសថក្តី ក៏ព្រានព្រៃនៅតែលួចប្រមាញ់ ដើម្បីយកស្នែងមកធ្វើថ្នាំ និងវត្ថុប្រើប្រាស់ផ្សេងៗ រហូតធ្វើឱ្យរមាសស្ទើរផុតពូជ។ 

រមាស

១០. ហេរ៉ូអ៊ីន ឬ អាភៀន ១៣០ដុល្លារ/ក្រាម (Heroin)

កុំចង់ដឹង កុំចង់ស្គាល់ កុំចង់ភ្លក់! វាក៏ជាសារធាតុញៀនខុសច្បាប់ដែរ។ 

ហេរ៉ូអ៊ីន ឬ អាភៀន

៩. កូកាអ៊ីន ២៣៦ដុល្លារ/ក្រាម (Cocaine)

តម្លៃថ្លៃមែនពិត តែគ្មានផលល្អសម្រាប់មនុស្សឡើយ។ ម្សៅគ្រីស្តាល់សនេះ ជាសារធាតុញៀនដែលអាចគ្រោះថ្នាក់ដល់ជីវិត។  

កូកាអ៊ីន

៨. អិល.អេស.ឌី ឬ ថ្នាំពន្យារការស្លាប់ ៣,០០០ដុល្លារ/ក្រាម (LSD)

វាមានជាតិញៀនដែលអាចមានឥទ្ធិពលលើផ្លូវចិត្ត និងជាថ្នាំពន្យារការស្លាប់ដ៏ថ្លៃកប់ពពក ព្រោះដំណើរការផលិត (ពាក់កណ្តាលសំយោគ) របស់វាមិនងាយស្រួលឡើយ។   

អិល.អេស.ឌី ឬ ថ្នាំពន្យារការស្លាប់

៧. ភ្លុយតូនីញ៉ូម ៤,០០០ដុល្លារ/ក្រាម (Plutonium)

ជាលោហៈវិទ្យុសកម្មដែលធ្ងន់ តែផុយស្រួយ ពណ៌ប្រាក់-ស។ គេប្រើសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ និងជាឥន្ធនៈ ដែលជាប្រភពថាមពលសម្រាប់យានអវកាស។ 

ភ្លុយតូនីញ៉ូម

៦. ត្បូងផេនណៃ ៩,០០០ដុល្លារ/ក្រាម (Painite)

មនុស្សតិចបំផុតដែលដឹងថាមានត្បូងប្រភេទនេះ។ វាជារ៉ែពណ៌ទឹកក្រូច ឬក្រហមលាយត្នោត ដែលទើបរកឃើញ ៦៥ ឆ្នាំមុនប៉ុណ្ណោះ។ សព្វថ្ងៃ ត្បូងនេះមានត្រឹមតែប្រមាណ ២០០ ក្នុងពិភពលោក។ 

ត្បូងផេនណៃ

៥. ត្បូងតាហ្វៃ ២០,០០០ដុល្លារ/ក្រាម ឬ ៤,០០០ដុល្លារ/ការ៉ាត់ (Taaffeite)

វាមានពណ៌ស្វាយ ផ្កាឈូក ក្រហម ឬ ស។ វាកម្រមានជាង ពេជ្រ មួយលានដងទៅទៀត តែគេមិនសូវពេញនិយមដូច ពេជ្រ។ 

ត្បូងតាហ្វៃ

៤. ទ្រីធៀម ឬ អ៊ីដ្រូសែន-3 ៣០,០០០ដុល្លារ/ក្រាម (Tritium)

វាជាឧស្ម័នប្រើក្នុងការបំភ្លឺ។ គ្រាន់តែថ្លៃផលិតមួយផោន (បួនខាំកន្លះ) ត្រូវចំណាយដល់ ១៥លានដុល្លារ។  

ទ្រីធៀម ឬ អ៊ីដ្រូសែន-3

៣. ពេជ្រ ៥៥,០០០ដុល្លារ/ក្រាម (Diamond)

វាជាមិត្តដ៏ល្អបំផុតសម្រាប់សុភាពនារី និងជាត្បូងដែលល្បីបំផុតលើផែនដី។ 

ពេជ្រ

២. កាលីហ្វរនីញ៉ូម ២៥-២៧លានដុល្លារ/ក្រាម (Californium)

ធាតុផ្សំគីមីដែលថ្លៃបំផុតនៅគ្រប់ជំនាន់! វាត្រូវបានគេធ្វើសំយោគតែម្តងគត់ ក្រោយពីរកឃើញនៅឆ្នាំ ១៩៥០។ 

កាលីហ្វរនីញ៉ូម

១. រូបធាតុប្រឆាំង ៦២,៥០០,០០០,០០០,០០០ដុល្លារ/ក្រាម (Antimatter)

វាជាសារធាតុថ្លៃបំផុតលើផែនដី។ ថ្លៃផលិត ១មីលីក្រាម ត្រូវចំណាយដល់ ២៥លានដុល្លារទៅហើយ។ បើតាមទ្រឹស្តី គេអាចប្រើ រូបធាតុប្រឆាំង ជាឥន្ធនៈសម្រាប់យានអវកាសនៅថ្ងៃអនាគត។ ប៉ុន្តែបើតាមស្ថានភាពបច្ចុប្បន្ន មនុស្សទូទាំងផែនដីត្រូវធ្វើការគ្មានសម្រាកពេញមួយឆ្នាំ ទើបស្មើនឹងតម្លៃវាក្នុងមួយក្រាម៕

រូបធាតុប្រឆាំង

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]