បរទេស៖ ផែនទីពិភពលោកបច្ចុប្បន្ន គឺខុសប្លែកពីផែនទីកាលពី ១០០ឆ្នាំមុនខ្លាំងណាស់ ហើយនេះគឺដោយសារចក្រភព និងប្រទេសប្លែកៗជាច្រើនបានបាត់ខ្លួនចេញពីផែនទីបាត់រួចទៅហើយ។

ខាងក្រោមជាប្រទេសទាំង ៧ ដែលទើបបាត់ខ្លួនកាលពី ១០០ឆ្នាំមុន៖

យូហ្គោស្លាវី

យូហ្គោស្លាវី

ប្រទេសដែលនៅក្នុងភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុបនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១៨។ យូហ្គោស្លាវី គឺជាប្រទេសមួយដែលសម្បូរទៅដោយប្រជាជនដែលមានជាតិសាសន៍ និងវប្បធម៌ផ្សេងៗគ្នា។ យូហ្គោស្លាវី បានបំបែកខ្លួនទៅជាប្រទេស ស្លូវេនី ក្រូអាត បូស្នី ម៉ុងតេណេក្រូ ស៊ែប៊ី កូសូវ៉ូ និង ម៉ាសេដ្វាន។ 

ទីបេ

ទីបេ

មនុស្សជាច្រើនគិតថាតំបន់ទីបេ គឺជាទីដ៏ស្ងប់ស្ងាត់មួយ ក៏ប៉ុន្តែតំបន់នេះត្រូវបានគេប្រយុទ្ធដណ្ដើមអស់រយៈពេលជាច្រើនសតវត្សមកហើយ។ ទីបេបានទទួលឯករាជ្យសម្រាប់ប្រទេសខ្លួននៅក្នុងឆ្នាំ ១៩១២  តែក្រោយមកទៀតក៏ត្រូវបានចិនកាន់កាប់នៅឆ្នាំ ១៩៥១។ ការព្យាយាមរំដោះទីបេ នៅតែបន្តរហូតមកទល់បច្ចុប្បន្ន។

ឆេកូស្លូវ៉ាគី

ឆេកូស្លូវ៉ាគី

នៅក្នុងសង្គ្រាមលោកលើកទី២ ណាសុីអាល្លឺម៉ង់បានកាន់កាប់ប្រទេសនេះ។ នៅចុងសង្គ្រាមលោកលើកទី២ សហភាពសូវៀតបានរំដោះប្រទេសនេះ រួចឆេកូស្លូវ៉ាគីបានក្លាយទៅជាប្រទេសនៅក្នុងប្លុកខាងកើត។ នៅក្នុងឆ្នាំ ១៩៩៣ ប្រទេសនេះបានបំបែកខ្លួនទៅជាសាធារណរដ្ឋឆែក និងស្លូវ៉ាគី។ 

សេឡង់

សេឡង់

ប្រទេសនេះគឺមានទីតាំងនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ហើយវាបានក្លាយទៅជាប្រទេសស្រីលង្កានៅក្នុងឆ្នាំ ១៩៧២។ សេឡង់ គឺជាឈ្មោះដែលពួកអឺរ៉ុបបានដាក់ឲ្យប្រទេសនេះ នៅពេលដែលគេដាក់អាណានិគមដំបូង។ 

ចក្រភពអូតូម៉ង់

ចក្រភពអូតូម៉ង់

ចក្រភពនេះគឺមានអាយុកាលដល់ទៅ ៦០០ឆ្នាំឯណោះ មុននឹងការដួលរលំរបស់វា។ ចក្រភពអូតូម៉ង់មានផ្ទៃដីដ៏ធំ ដែលគ្របដណ្ដប់ តំបន់មជ្ឈឹមបូព៌ា ភាគខាងជើងនៃទ្វីបអឺរ៉ុប និងភាគខាងជើងនៃទ្វីបអាហ្វ្រិកទៀតផង។

សុីឃីម

សុីឃីម

ប្រទេសដែលមានទីតាំងនៅលើភ្នំ ហិម៉ាឡៃ មួយនេះគឺជាប្រទេសរាជានិយមមួយ ដែលចាប់កកើតឡើងតាំងពីឆ្នាំ ១៦៤២ មកម្ល៉េះ។ នៅក្នុងឆ្នាំ ១៩៥០ ប្រទេសនេះបានស្ថិតនៅក្រោមអាណាព្យាបាលនៃប្រទេសឥណ្ឌា និងក្រោយមកបានប្រែក្លាយជារដ្ឋមួយនៃប្រទេសឥណ្ឌា នៅក្នុងឆ្នាំ១៩៧៥។

ប្រទេសថៃបច្ចុប្បន្ន

ស្យាម

ស្យាម (ខ្មែរច្រើនហៅ សៀម) បានប្ដូរឈ្មោះទៅជាប្រទេសថៃ នៅក្នុងឆ្នាំ ១៩៣៩ ហើយប្រទេសនេះមិនធ្លាប់ត្រូវបានដាក់អាណានិគមដោយប្រទេសមកពីអឺរ៉ុបទាល់តែសោះ។ ប្រទេសនេះ បានប្រែក្លាយខ្លួនពីរបបរាជាធិបតេយ្យ ទៅជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ក្រោយមានចលាចលយ៉ាងខ្លាំងនៅក្នុងសតវត្សទី២០៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]