ព័រទុយហ្គាល់៖ ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់បានប្រាប់ពី មូលហេតុដែលធ្វើឲ្យរូបគេកំពុងតែឡើងជើងកាន់តែខ្លាំង នៅក្នុងព្រឹត្តិការណ៍ World Cup លើកនេះគឺដោយសារតែ បាល់ប៉េណាល់ទីនៅក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ។

Cristiano Ronaldo

បន្ទាប់ពីមានការយល់ឃើញខុសគ្នាៗជាច្រើន អំពីហេតុផលដែលខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ មានការឡើងជើងយ៉ាងខ្លាំងនៅក្នុងការប្រកួត World Cup រូចមក ឥឡូវនេះកីឡាករូបនេះបានចេញមុខបញ្ជាក់នឹងប្រាប់ឲ្យអ្នកគាំទ្រគេបានដឹងហើយ។

ដោយខ្សែប្រយុទ្ធក្រុម Real Madrid រូបនេះបាននិយាយថា៖ «ខ្ញុំមានកម្លាំងចិត្តក្នុងការរកគ្រាប់បាល់ ចាប់តាំងពីពេលដែល ខ្ញុំបានស៊ុតបាល់ប៉េណាល់ទៅលើ ក្រុមជម្រើសជាតិអេស្ប៉ាញ មកម្ល៉េះ ពោលគឺពេលនោះលេងបានតែ ៤ នាទីប៉ុណ្ណោះនៅក្នុងការប្រកួត វាជាគ្រាប់បាល់ដែលធ្វើឲ្យខ្ញុំចេះតែខំប្រឹងជាបន្តបន្ទាប់រហូតមក»។ 

Cristiano Ronaldo

ទោះបីជាយ៉ាងក៏ដោយ ក៏នៅតែមានមនុស្សមួយចំនួនយល់ថាថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ កំពុងតែព្យាយាមរកគ្រាប់បាល់ឲ្យបានច្រើន គឺក្នុងគោលបំណងតែ ដើម្បីចង់បំបាក់កីឡាករ Lionel Messi ដើម្បីមិនចង់ឲ្យគេចូលរួម World Cup លើកក្រោយនេះតែប៉ុណ្ណោះ ព្រោះថាបើសិនជាខ្សែយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនរូបនោះ ចូលរួមម្តងទៀតនោះ គឺធ្វើឲ្យគេមានការព្រួយបារម្ភខ្លាំង អំពីស្បែកជើងមាសនៅក្នុងព្រឹត្តិការណ៍មួយនេះ។

បន្ទាប់ពីឈ្នះក្រុមម៉ារ៉ុកកាលពីយប់មិញនេះ Ronaldo រកបាន ៤ គ្រាប់ហើយ ប៉ុន្តែរូបគេបាននិយាយថាគេសង្ឃឹមថា គេនិងអាចរក្សាទម្រង់លេងដ៏ល្អនេះ ជាបន្តទៅទៀតដើម្បីអាចសម្រេចបំណងរបស់គេបានគឺ ស្បែកជើងមាសប្រចាំព្រឹត្តិការណ៍មួយនេះ៕ 

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]