ៃថ៖ តារាសម្តែងកូនកាត់ ហុងកុង ថៃ វ័យ ២៤ឆ្នាំ លោក James Ma ជាតារាម្នាក់ ដែលបានទទួលការគាំទ្រយ៉ាងខ្លាំង បើទោះបីជាលោក ទើបតែចូលក្នុងរង្វង់សិល្បៈ ទើបតែបានរយៈពេល ៥ឆ្នាំក៏ដោយ។ ហើយលោកត្រូវបានគេស្គាល់ថា ជាតារាមិនវាយឬក មានអំនួត ឬចូលចិត្តអួតអាងនោះទេ។

James Ma

ជាក់ស្តែង លោកជាតារាសម្តែងម្នាក់ដែលជាកូន មហាសេដ្ឋី អចលនទ្រព្យ ប៉ុន្តែលោកបែរជាជ្រើសយក មិនបង្ហាញពីអត្តសញ្ញាណខ្លួន ពីព្រោះមិនចង់ឲ្យ មានមនុស្សជាច្រើនដឹងថា លោកមកពីគ្រួសារអ្នកមាន ព្រមជាមួយការដូរ ត្រកូល ដើម្បីកុំឲ្យអ្នកគាំទ្រដឹង ប៉ុន្តែទោះបីជា លោកខិតខំ បិទបាំង យ៉ាងណា លោកនៅតែត្រូវ អ្នកលេងបណ្តាញសង្គម សើុបរកប្រភពរបស់លោកឃើញដដែល។

ក្នុងនោះដែរ លោកក៏បានចេញមុខមកបកស្រាយ តាមរយៈសារព័ត៌មានក្នុងស្រុកថា លោកមិនចង់ប្រើ នាមត្រកូលនេះ ដោយសារមិនចង់ឲ្យជំនួញគ្រួសារលោក ប៉ះពាល់ដោយសារលោក ណាមួយទៀត នេះជាជំនួញរបស់ឪពុកលោក លោកមិនចង់ប្រើប្រាស់លុយ របស់គ្រួសារនោះទេ លោកអាចរកលុយមកចិញ្ចឹមខ្លួនឯងបាន ដោយមិនចាំបាច់ពឹងគ្រួសារនោះឡើយ៕

James Ma
James Ma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]