(ភ្នំពេញ)៖ តារាចម្រៀងប្រុសប្រចាំផលិតកម្ម ថោន លោក សុគន្ធ ថេរ៉ាយុ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ នាពេលបច្ចុប្បន្ននេះ។

រាល់បទចម្រៀងរបស់លោក សុគន្ធ ថេរ៉ាយុ មានការគាំទ្រច្រើនមិនថា បទបែប មនោសញ្ចេតនា និងបែបញាក់នោះទេ សុទ្ធតែមានការពេញចិត្ដពីមហាជន ជាមួយនឹងស្នាដៃបទ Original song របស់លោក។

ជាក់ស្ដែង កាលពីថ្មីៗនេះ គេសង្កេតឃើញថា លោក សុគន្ធ ថេរ៉ាយុ តែងតែមានរបស់ញ៉ាំទៅជាមួយលោក គ្រប់ពេលដែលតារាចម្រៀងរូបនេះ ទៅផលិតកម្ម ម្ដងៗ។ នេះ​បើ​ តាមការបង្ហោះរបស់អ្នករួមការងាររបស់លោក នៅលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងគណនី ផ្លូវការរបស់ពួកគេ ។

គួរបញ្ជាក់ផងដែរថា គ្រាប់ទង្វើរបស់លោកស្ដែងឲ្យឃើញថា តារាចម្រៀងរូបនេះ មានទំនាកទំនងយ៉ាងល្អ មិនថាកន្លែងការងារ និងក្នុងសង្គមសិល្បៈនោះទេ សុទ្ធតែមានការសរសើរពីសំណាក់ បងប្អូនអ្នកគាំទ្ររបស់លោក៕  

លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ