រុស្ស៊ី៖ កីឡាករ Nordin Amrabat បានរិះគន់ចំៗទៅកាន់លោកអាជ្ញាកណ្តាល Mark Geiger ក្រោយពីលោកបានសុំអាវរបស់ខ្សែការពារ Pepe ក្រោយចប់ការប្រកួត។

ក្រោយពីបរាជ័យមិនអាចជួយជម្រើសជាតិខ្លួនយកជ័យជម្នះលើព័រទុយហ្គាល់បាន អតីតខ្សែការពាររបស់ក្រុម Watford រូបនេះបាននិយាយទៅកាន់អ្នកសារព័ត៌មានថា លោកពិតជាអាក់អន់ចិត្តណាស់នៅពេលដែលអាជ្ញាកណ្តាលសញ្ជាតិអាមេរិករូបនេះមានការលំអៀងទៅក្រុមម្ខាងទៀតបែបនេះ។ 

លោកអាជ្ញាកណ្តាល​ Mark Geiger

អតីតកីឡាកររបស់ក្រុម Galatasaray រូបនេះបានពន្យល់ថា លោកអាជ្ញាកណ្តាលរូបនេះបានបានតាមការពារកីឡាករ Cristiano Ronaldo រហូត ហើយមិនតែប៉ុណ្ណោះ Pepe បានប្រាប់ខ្លួនថា លោកអាជ្ញាកណ្តាលរូបនោះបានសុំអាវរបស់គេ នៅចុងតង់ទីមួយទៀតផង។

លោកអាជ្ញាកណ្តាល​ Mark Geiger

ខ្សែការពារវ័យ៣១រូបនេះបានបន្ថែមថា លោកមិនហ៊ាននិយាយឲ្យប្រាកដទេ ប៉ុន្តែលោកសូមប្រាប់អាជ្ញាកណ្តាលរូបនោះថា នេះជាការប្រកួតបាល់ទាត់ មិនមែនកន្លែងលេងសៀកនោះទេ។

កីឡាករ Nordin Amrabat

គួរឲ្យដឹងថា ក្រុមម៉ារ៉ុកបានក្លាយជាក្រុមទី៣ដែលត្រូវបានហាវអាវពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នេះ ដោយក្រុមទីមួយអេហ្ស៊ីប និង ទីពីរ អារ៉ាប៊ី សោឌីត ក្រោយពីពួកគេបានចាញ់ទាំងពីរប្រកួតនៅក្នុងពូល៕

ទិដ្ឋភាពអំពីការប្រកួតយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]