ប្រេសុីល៖ បន្ទាប់ពីក្រុមជម្រើសជាតិសញ្ជាតិប្រេសុីល មានការខកចិត្តយ៉ាងខ្លាំងជាមួយនឹងបញ្ហារបូសរបស់កីឡាករ Neymar រួចមក ឥឡូវនេះរូបគេមានភាពធូរស្រាលច្រើនជាងមុនហើយ ដោយពួកគេសង្ឃឹមថាខ្សែប្រយុទ្ធឆ្នើមរូបនេះនឹងអាចចូលលេងក្នុងការប្រកួតបន្ទាប់ ជាមួយក្រុមកូស្តារីកាបានផងដែរ។

Neymar ចូលហ្វឹកហាត់វិញ

ខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីលកីឡាករ Neymar ក៏បានចូលហ្វឹកហាត់ម្តងទៀងផងដែរ តែមិនបាននៅរហូតដល់ចប់នោះទេ ព្រោះបញ្ហារបួសកជើងរបស់គេ ហាក់នៅមានបញ្ហាបន្តិចបន្តួចនៅឡើយ ប៉ុន្តែគ្មានអ្វីប៉ះពាល់ដល់ការប្រកួតខាងមុខជាមួយក្រុមកូស្តារីកានោះឡើយ។

Neymar កំពុងហ្វឹកហាត់

ខ្សែប្រយុទ្ធ Neymar បាននិយាយទៅកាន់សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលថា៖ «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចចូលលេងវិញបាន ហើយខ្ញុំនឹងលេងឲ្យបានល្អប្រសើរជាងការប្រកួតដំបូងជាមួយក្រុមស្វ៊ីស ហើយយើងនឹងឈ្នះការប្រកួតនេះ។ ពួកយើងនឹងលេងឱ្យបានល្អបំផុត ដើម្បីយកឈ្នះកូស្ដារីកា ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ យើងនឹងលេងអោយអស់ពីសមត្ថភាព»៕

Neymar កំពុងហ្វឹកហាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]