រុស្ស៊ី៖ ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ បានយកឈ្នះក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ដោយលទ្ធផល ១-០ ឆ្លងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ពិភពលោក។

១គ្រាប់របស់ក្រុមមកពីទ្វីបអាមេរិកខាងត្បូង ធើ្វបានដោយខែ្សប្រយុទ្ធរបស់ក្រុម Barcelona កីឡាករ Luis Suarez នាទី២៣ ខណៈមិនមានគ្រាប់បាល់អ្វីកើតឡើងទៀតឡើយក្នុងការប្រកួតនោះ។ ១គ្រាប់ជ័យជម្នះដែលរកបានដោយអតីតសមាជិកក្រុម Liverpool នេះដែរ គឺជាការរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួនចំនួន ១០០ប្រកួតឲ្យក្រុមជម្រើសជាតិរបស់គេផងដែរ។

ចប់ការប្រកួត អ៊ុយរ៉ាហ្គាយ យកឈ្នះអារ៉ាប់ប៊ីសាអូឌីត ដោយលទ្ធផល ១-០ កក់កៅអីវគ្គ១៦ក្រុមចុងក្រោយជាបន្ដ ខណៈប្រទេសក្នុងតំបន់អាស៊ីនេះ ហាលអាវដោយស្វ័យប្រវត្ដិក្នុងការប្រកួតពានរង្វាន់នេះ៕  

Uruguay 1 - 0 Saudi Arabia
Uruguay 1 - 0 Saudi Arabia
Uruguay 1 - 0 Saudi Arabia
Uruguay 1 - 0 Saudi Arabia
Uruguay 1 - 0 Saudi Arabia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]