រុស្ស៊ី៖ ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo បានស៊ុតបញ្ចូលទី១គ្រាប់ ក្នុងការប្រកួតដែលព័រទុយហ្គាល់ យកឈ្នះម៉ារ៉ុក ១-0 និងបានក្លាយជាកីឡាករដែលរកគ្រាប់បាល់អន្តរជាតិច្រើនបំផុតទី២ ក្នុងប្រវត្តិសាស្ត្រ។

១គ្រាប់ដែលប្រធានក្រុមរូបនេះធើ្វបានគឺកើតឡើងនៅនាទី៤ ដើមតង់ទី១ ដោយការបញ្ចូនបាល់ពីកីឡាករ Joao Moutinho ធើ្វឲ្យក្រុមម្ចាស់ជើងឯកអឺរ៉ូ២០១៦ នាំមុខ។ ក្រុមទាំងពីរធើ្វការសម្រុកគ្នា ប៉ុន្ដែព័រទុយហ្គាល់មានឱកាសល្អៗច្រើនជាងក្រុមម៉ារ៉ុក។

លទ្ធផល ១-០ បានរក្សារហូតដល់ចប់ការប្រកួត ដែលធើ្វឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ទទួលបាន៣ពិន្ទុ ធ្វើឲ្យពួកគេមាន៤ពិន្ទុឈរលេខ១ពូល B បណ្ដោះអាសន្នសិន រកចាំលទ្ធផលការប្រកួតរវាង អ៊ីរ៉ង់និងអេស្ប៉ាញ ដែលត្រូវលេងយប់នេះដូចគ្នា៕ 

Portugal 1 - 0 Morocco
Portugal 1 - 0 Morocco
Portugal 1 - 0 Morocco
Portugal 1 - 0 Morocco
Portugal 1 - 0 Morocco
Portugal 1 - 0 Morocco

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]