ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ហាងឆេងទីផ្សាររបស់តារាសម្ដែងស្រីល្បីដើរតួកម្សត់កញ្ញា នី មុនីនាថ កាន់តែមានត្រូវប៉ាន់ខ្លាំងឡើង ជាមួយការថតកុន និងស្ពតតូចធំជាច្រើនរាប់មិនអស់ ធ្វើនាងរវល់សឹងរកពេលសម្រាកគ្មាន ។

ប៉ុន្តែបើទោះជាខ្លួនមានភាពមមាញឹកខ្លាំងយ៉ាងណា ក៏តារាស្រីរូបនេះ មិនភ្លេចចូលរួមធ្វើការងារសប្បុរសធម៌ ដើម្បីជួយសង្គម មិនខុសពីតារាល្បីៗដទៃនោះឡើយ។ ជាក់ស្ដែងថ្មីៗនេះ នាងបានសម្ដែងក្ដីរំភើប ក្រោយពីបាននាំយកអំណោយ ជូនទៅដល់ប្អូនៗជនពិការ​ និងគរថ្លង់​ដែលកំំពុងមានការខ្វះខាត ។

ក្នុងនោះផងដែរ នាងក៏មិនភ្លេចបង្ហាញក្ដីស្រលាញ់ តាមរយៈការសំណេះសំណាលយ៉ាងស្និទ្ធស្នាល អមនឹងទឹកមុខសប្បាយរីករាយ ដោយគ្មានការរើសអើងអ្វីបន្តិចទាល់តែសោះ។  ហើយទង្វើមួយនេះបានធ្វើឲ្យទស្សនិកជន ជាពិសេសមិត្តអ្នកគាំទ្រ មុន្នីនាថ កាន់តែស្រលាញ់ពេញចិត្តនាងខ្លាំងឡើង៕

ខាងក្រោមនេះជារូបភាពខ្លះៗរបស់ នី មុនីនាថ ពេលចែកអំណោយ៖

នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ