ភ្នំពេញ ៖ ប្រិយមិត្តប្រហែលជាបានជ្រាបហើយថា ភរិយារបស់តារាចម្រៀងប្រុសរូបសង្ហា សេម បានសម្រាលកូនប្រមាណជាងមួយសប្តាហ៍មុន ហើយអ្វីដែលធ្វើឲ្យលោកកាន់តែរំភើបចិត្តទៀតនោះ គឺភរិយា និងកូនស្រី មានសុខភាពល្អ ។

ជាក់ស្ដែង បើទោះបីជាភរិយានៅសរសៃខ្ចី ក៏ពិតមែនតែ តារាប្រុស លោក សេម ក៏មិនភ្លេចថ្ងៃសំខាន់របស់ភរិយាទេ ដោយលោកបានរៀបចំនំខួបកំណើតយ៉ាងស្រស់ស្អាតសម្រាប់ភរិយា រួមជាមួយនឹងពាក្យពេចន៍ជូនពរដ៏មានអត្ថន័យ ដែលធ្វើឲ្យភរិយារបស់លោក រំភើបឡើងស្រក់ទឹកភ្នែកទាំងសរសៃខ្ចី ទៀតផង។

យ៉ាងណាមិញ ទង្វើទាំងនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួន ជាពិសេសអ្នកគាំទ្ររបស់តារារូបនេះ បានលួចច្រណែន និងរំភើបចិត្តជំនួសភរិយារបស់ លោក សេម ដែលនាងទទួលបានស្វាមីដ៏ល្អយ៉ាងដូច្នេះ៕ 

សេម និងភរិយា
សេម ភរិយា និងកូនស្រី
សេម និងភរិយា
សេម និងភរិយា
សេម និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេម