បច្ចុប្បន្ននៅប្រទេសកម្ពុជាយើង ប្រជាពលរដ្ឋមួយចំនួនមិនថាចាស់ឬក្មេង សុទ្ធតែជួបបញ្ហារលាកក្រពះ ទាំងរយៈពេលខ្លី និងរុំារ៉ៃក៏មាន។ បញ្ហានេះបង្កជាទុក្ខកង្វល់យ៉ាងខ្លាំងដែលប៉ះពាល់ទាំងសុខភាពរាងកាយ និងផ្លូវអារម្មណ៍។

ជាទូទៅ ការរលាកក្រពះ អាចប៉ះពាល់ទៅដល់ប្រព័ន្ធរំលាយអាហារយើងទាំងមូល ដែលធ្វើការស្រូបយកជីវជាតិពីអាហារពុំបានល្អ ធ្វើឲ្យមានអាហារក្រហាយឈឺក្នុងពោះ ប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ។  ក្រៅពីនេះវាអាចបណ្តាលឲ្យមានធ្លាយចេញឈាមក្នុងក្រពះទៀតផង ដែលអាចបង្កគ្រោះថ្នាក់ដល់សរីរាង្គដទៃទៀត តាមរយៈការជ្រៀតចូលនៃមេរោគតាមឈាម។

ខាងក្រោមនេះអ្នកនឹងទទួលបានការយល់ដឹងទូទៅទាក់ទងនឹងមូលហេតុ និងរោគសញ្ញាដែលគួរដឹងសំរាប់សុខភាពក្រពះរបស់លោកអ្នក។

១. *** មូលហេតុ ***

ការរលាកក្រពះ គឺជាការរហែក ឬរលាកនៃភ្នាសស្តើងរបស់ក្រពះ ដោយសារការបញ្ចេញទឹកក្រពះច្រើន  និងមិនទៀងទាត់។  បើទោះបីជាយ៉ាងណា  វាមានកត្តាមួយចំនួនទៀតដែលបណ្តាលឲ្យកើតជំងឺរលាកក្រពះ។ មូលហេតុសំខាន់ពីរនោះមានដូចជា៖

ក. បាក់តេរី

បាក់តេរី គឺជាពពួកអតិសុខុមប្រាណតែមួយគត់ដែលបង្កឲ្យមានជំងឺរលាកក្រពះ។ បាក់តេរីនេះបានធ្វើឲ្យដំណើរការនៃកោសិកាបញ្ចេញអាស៊ីតក្រពះមិនប្រក្រតីដោយសារវាធ្វើឲ្យបរិមាណអាស៊ីតដែលបញ្ចេញមកមានចំនួនច្រើន។ កត្តានេះហើយ វាធ្វើកោសិកាភ្នាសស្តើងនៃក្រពះរលាត់រុំារ៉ៃយូរទៅ បង្កឲ្យរលាកក្រពះ។

មេរោគនេះ ភាគច្រើនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់ ឬក៏ថើប។  វាក៏អាចឆ្លងតាមរយៈចំណីអាហារ និងទឹក ដែលពុំស្អាតដែរ។

រូបតំណាង

ខ. ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់

អ្នកមានដឹងទេថា ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ (ដូចជា Aspirin, ibuprofen ជាដើម) រយៈពេលយូរ ឬញឹកញាប់  អាចបង្កឲ្យមានជំងឺរលាកក្រពះ។ ថ្នាំបំបាត់ការរលាក ឬឈឺចាប់ បានភ្ញោចឲ្យកោសិកាក្រពះបញ្ឈប់ការផលិតសារធាតុគីមីពិសេសម្យ៉ាង  ដែលសារធាតុគីមីនេះបានចូលរួមចំណែកក្នុងការការពារកោសិកាភ្នាសក្រពះពីអាស៊ីតរបស់ក្រពះ។

រូបតំណាង

គ. កត្តាបន្ទាប់បន្សំ

ការឈក់បារី និងការផឹកស្រា ក៏អាចបង្កឲ្យអ្នកងាយមានហានិភ័យកើតជំងឺរលាកក្រពះដែរ។ ប៉ុន្តែ ការហូបអាហារហឹរញឹកញាប់ពុំបានបង្កឲ្យកើតរោគរលាកក្រពះឡើយ  តែវាធ្វើឲ្យអ្នកជំងឺរលាកក្រពះ ពិបាកក្នុងការព្យាបាល និងធ្វើឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។ 

រូបតំណាង

២. *** រោគសញ្ញា ***

ភាគច្រើននៃរោគសញ្ញា អ្នកនឹងមានអារម្មណ៍ក្រហាយពោះនៅចន្លោះផ្សិតក្បាលពោះ និងឆ្អឹងសន្ទះទ្រូងញឹកញាប់ដោយឈឺម្តងៗពី៥នាទី ទៅ១ម៉ោងពេលខ្លះ។ ប៉ុន្តែនៅពេលអ្នកបរិភោគអាហារ ឬហូបថ្នាំក្រពះ  វានឹងបាត់មួយពេល។  តែវានឹងត្រឡប់មកវិញនៅពេលពោះទទេ។

#រោគសញ្ញាដទៃទៀត៖

* មានអារម្មណ៍ចេះតែចង់ក្អួត

* ពុំមានចំណង់ហូបអាហារ ហើយស្រកទំងន់

* មានអារម្មណ៍អស់កម្លាំង

* បន្ទោរបង់មកមានឈាម ឬក៏លាមកពណ៌ខ្មៅ

ការរលាកក្រពះតិចតួច ពុំមានរោគសញ្ញាប្រាប់អ្នកឲ្យដឹងឡើយ។  ដូច្នេះ អ្នកគប្បីតាមដានរោគសញ្ញាដែលរៀបរាប់ខាងលើនេះ  បើមានអាការទាំងនេះ ត្រូវប្រញាប់ជួបគ្រូពេទ្យជំនាញភ្លាម៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]