អុីតាលី៖ អតីតប្រធានក្រុម Juventus អ្នកចាំទី Gianluigi Buffon នឹងបិទបញ្ចប់ការផ្លាស់ប្តូរទៅលេងនៅក្លិប Paris Saint-Germain ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះហើយ។

Gianluigi Buffon

អ្នកចាំទីវ័យ ៤០ ឆ្នាំរូបនេះបានចំណាយពេលអស់ ១៧ ឆ្នាំរួចមកហើយ ដើម្បីស្នាក់នៅជាមួយក្លិប Juventus  ប៉ុន្តែក្រោយពីបញ្ចប់រដូវកាលនេះរួចមក រូបគេត្រូវបានក្លិបដែលមូលដ្ឋាននៅក្នុងប្រទេសបារាំងតាមចរចាលើរូបគេតាំងពីខែឧសភា មកម្ល៉េះ។

Gianluigi Buffon

សម្រាប់ក្រុម PSG វិញបានឲ្យដឹងផងដែរថា ពួកគេអាចនឹងពន្យារពេលមួយរយះសិន ក្នុងផ្លាស់ប្តូរអ្នកចាំទីសញ្ជាតិអុីតាលីរូបនេះ ឬអាចរហូតដល់ចប់ World Cup តែម្ដង ដើម្បីទុកពេលឲ្យកីឡាកររូបនេះបានសម្រាកលំហែរកាយសិន។

សូមបញ្ជាក់ថាអ្នកចាំទីដៃស្អិត Buffon ធ្លាប់បានបង្ហាញខ្លួនឲ្យក្រុម Juventus ចំនួន ៥០៩ ដងនឹងជួយឲ្យក្រុមមួយនេះឈ្នះពានរង្វាន់ Serie A ជាលើកទី ៧ ជាប់ៗគ្នា នឹងជួយឲ្យក្រុមឈ្នះពាន Italian Cup ចំនួន ៤ លើកជាប់ៗគ្នានៅក្នុងរដូវកាលចុងក្រោយរបស់គេនៅទីក្រុង Turin ផងដែរ ៕

Buffon លាអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]