រុស្សុី៖ ក្នុងព្រឹត្តិការណ៍ World Cup ២០១៨ នេះលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងមានភ្ញៀវសំខាន់មួយរូបពោលគឺ ជាអតីតប្រធាន FIFA លោក Sepp Blatter ដែលលោកបានអញ្ជើញមកដល់ កាលពីយប់មិញនេះដើម្បីចូលរួមទស្សនាការប្រកួតរវាង Portugal និង Morocco នៅក្នុងកីឡដ្ឋាន Luzhniki ប្រទេស Moscow ។

លោក Sepp Blatter អញ្ជើញមកដល់

បុរសជនជាតិស្វ៊ីសរូបនេះ ធ្លាប់ទទួលបន្ទុកគ្រប់គ្រងបាល់ទាត់ពិភពលោកអស់រយះពេល ១៧ ឆ្នាំរួចមកហើយ។ បើនិយាយពីរុស្ស៊ីវិញ មុននឹងបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តឹការណ៍លើនេះ ក៏ដោយសារតែរូបលោកជាអ្នកចាប់ឆ្នោតឲ្យផងដែរ ពោលគឺនៅក្នុងខែធ្នូឆ្នាំ ២០១០ មុនពេលដែលលោក មានរឿងអាស្រូវទាក់ទងនឹង FIFA ។

Sepp Blatte និង Vladimir Putin

លោកត្រូវបានផ្អាកពីដំណែងរយៈពេល ៨ ឆ្នាំ គឺរាប់ចាប់តាំងខែ ធ្នូ ឆ្នាំ ២០១៥ មកម្ល៉េះ ហើយក្រោយមកគេក៏បានបន្ថយមកត្រឹមតែ ៦ ឆ្នាំវិញ បន្ទាប់ពីការស៊ើបអង្កេតនេះធ្វើឡើងដោយ គណៈកម្មាធិការសីលធម៌របស់ FIFA ផ្ទាល់។

គួរបញ្ជាក់ផងដែរថា ក្រោយពីបញ្ចប់ការជួបប្រជុំគ្នាជាមួយលោក Vladimir Putin រួចមកលោកបាននិយាយថា៖ «Blatter នឹងចូលរួមទស្សនាការប្រកួត នៅថ្ងៃនេះ រវាងព័រទុយហ្គាល់ និង ម៉ារ៉ុកនៅឯកីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូ។ បុរសមានវ័យ ៨២ ឆ្នាំរូបនេះគេជាភ្ងៀវដ៏ពិសេសមួយសម្រាប់ខ្ញុំ»៕

Sepp Blatte និង ក្រុមជម្រើសជាតិអាល្លឺម៉ង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]