បម្រែបម្រួលអាកាសធាតុសកល បានក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់មនុស្សជាតិ។ ខណៈផ្នែកខ្លះនៃផែនដី កំពុងរងគ្រោះទឹកជំនន់  ផ្នែកខ្លះទៀតបែរជាធ្លាក់ក្នុងស្ថានភាពរាំងស្ងួត គ្មានទឹកសូម្បីមួយដំណក់។  ទោះយ៉ាងណា ទន្ទឹមនឹងគ្រោះធម្មជាតិដែលកើតឡើងឥតឈប់ឈរ មនុស្សក៏កាន់តែខំរកវិធីដោះស្រាយដែរ។ ជាលទ្ធផល ដំណោះស្រាយដ៏អស្ចារ្យមួយដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត បានលេចជារូបរាងឡើង គឺបច្ចេកវិទ្យាសាបព្រោះពពក (Cloud Seeding)។ តើគេសាបព្រោះពពកដោយវិធីណា? ធ្វើយ៉ាងម៉េចទើបបានទឹកភ្លៀង?

រូបតំណាងភ្លៀង

បើស្តាប់ទៅហាក់ដូចជាមានភាពស្មុគស្មាញ ប៉ុន្តែដំណើរការសាបព្រោះពពកនេះ មានលក្ខណៈងាយទេ។ នេះជាដំណើរការ៖ ដំបូង អ្នកបើកយន្តហោះត្រូវដៅរកពពក ដែលមានសំណើមច្រើន។  ពេលហោះទៅដល់ពពកនោះ គេបាញ់បញ្ចូល (សាបព្រោះ) ល្បាយអ៊ីយ៉ូដប្រាក់ ដែលជាសារធាតុអសកម្មក្នុងបរិមាណតិចតួច។ ក្រោយមក ជាតិសំណើមក្នុងពពក  នឹងផ្តុំគ្នាជុំវិញភាគល្អិតតូចៗថ្មី រួចចាប់ផ្តើមធ្ងន់។ ចុងក្រោយ ពេលធ្ងន់ដល់កម្រិត  វានឹងធ្លាក់ចុះមកផែនដីក្នុងទម្រង់ជាភ្លៀងឬព្រិល ដែលស្រោចបំពេញទឹកបឹង ស្ទឹង ឬទន្លេ។

យន្តហោះ និង ពពកមានសំណើម (CNN)
យន្តហោះបំពាក់បំពង់ល្បាយអ៊ីយ៉ូដប្រាក់ (CNN)
យន្តហោះកំពុងសាបព្រោះល្បាយអ៊ីយ៉ូដប្រាក់ (CNN)
រូបតំណាងដំណើរការសាបព្រោះពពក
ទឹកស្ទឹងនៅរដូវក្តៅ (CNN)

គួរឱ្យដឹងថា នៅរដូវរងា ព្រិលធម្មជាតិដែលធ្លាក់មកនឹងរលាយក្លាយជាទឹក ប៉ុន្តែបរិមាណទឹកនោះនៅតំបន់មួយចំនួន នឹងមិនគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅរដូវក្តៅឡើយ។  ហេតុនេះក្រុមហ៊ុនដែលវិនិយោគផ្នែកសាបព្រោះពពក អនុវត្តវិធីនេះនៅរដូវធ្លាក់ព្រិល ដែលសម្បូរពពកមានសំណើមច្រើនស្រាប់ (តែសំណើមមិនធ្ងន់ល្មមធ្លាក់ចុះមក) ដើម្បីបង្កើនបរិមាណភ្លៀងឬព្រិល រួចស្តុកទុកក្នុងរោងចក្រផលិតទឹកស្អាត និងរោងចក្រថាមពលវារីអគ្គិសនីរបស់ខ្លួន។ លុះដល់រដូវក្តៅដែលមានភាពរាំងស្ងួត ក៏ក្រុមហ៊ុននៅមានទឹក និងថាមពលអគ្គិសនី លក់ឱ្យប្រជាជនប្រើប្រាស់តាមតម្រូវការដែរ។

រូបតំណាងផ្ទាំងព្រិល
ទំនប់វារីអគ្គិសនី (CNN)

តាមពិតគំនិតនៃការសាបព្រោះពពកនេះ មានច្រើនទសវត្សរ៍មកហើយ ប៉ុន្តែដោយសារភាពអាសន្ន ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងកំណើនប្រជាជនសាកលយ៉ាងឆាប់រហ័ស បានបង្កបញ្ហាដល់ការផ្គត់ផ្គង់ទឹកជាសកល ទើបគេចាប់ផ្តើមអនុវត្តវិធីនេះនាពេលបច្ចុប្បន្ន និងទៅអនាគត។ យោងតាម CNN៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]