(ភ្នំពេញ)៖ លោក ឆន សុវណ្ណរាជ ជាតារាចម្រៀងប្រុស ដែលមានទស្សនិកជនជាច្រើនបានស្គាល់ពីរូបលោក ថាជាតារាចម្រៀងសម័យ ដែលអាចឆក់យកបេះដូងនៃការគាំទ្រពីមិត្តៗយុវវ័យ នាពេលបច្ចុប្បន្ននេះបានយ៉ាងខ្លាំង។

ម្យ៉ាងវិញទៀត បទចម្រៀងរបស់លោក មានការគាំទ្រខ្លាំង មិនថា បទបែប មនោសញ្ចេតនា ឬបទញាក់នោះទេ សុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើន ពីបណ្ដាហ្វេនរបស់លោក ឆន សុវណ្ណរាជ ។

ជាការពិតណាស់ កាលពីម្សិលមិញ លោកបាន បង្ហោះវីដេអូមួយ នៅក្នុងគណនីផ្លូវការ Instagram របស់លោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីបណ្ដាហ្វេន របស់ខ្លួនដោយពេលឃើញលោក បានបកស្រាយបទចម្រៀងជាមរតក សំនៀងដើមមានចំណងជើងថា «រំដួលក្រចេះ» មានការស៊ែរយ៉ាងច្រើន ពីអ្នកគាំទ្រ ។

ជាក់ស្ដែងណាស់ ជារឿយៗ លោក មិនសូវបានបកស្រាយបទជាសំនៀងពីដើមប៉ុន្មានទេ ដោយឃើញបែបនេះ មានអ្នកគាំទ្រមួយចំនួន បាននិយាយថា លោកអាចនឹងទទួលបានប្រជាប្រិយពីសំណាក់ ពុក ម៉ែ បងប្អូន ថែមមួយកម្រិតទៀត៕

តោះទៅទស្សនាទាំងអស់គ្នាណា៖  

លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ