បារាំង៖ ខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុមជម្រើសជាតិបារាំងកីឡាករ Antoine Griezmann ត្រូវបានបង្ខំឲ្យចាកចេញពីការហ្វឹកហាត់កាលពីយប់មិញនេះ ដោយសារតែរូបគេមានបញ្ហារបួសកជើងដូចគ្នាទៅនឹងកីឡាករ Neymar ។

Antoine Griezmann

ប៉ុន្តែខ្សែប្រយុទ្ធដែលមិនអាចខ្វះបានសម្រាប់ក្រុមជម្រើសជាតិបារាំងរូបនេះ ត្រូវបានគេរំពឹងថានឹងអាច មានភាពរឹងមាំឡើងវិញសម្រាប់ការប្រកួត World Cup នៅក្នុងពូល C នៅថ្ងៃ ព្រហស្បតិ៍ ស្អែកនេះ ខណៈពេលដែលក្រុមមាន់គោកបារាំងមួយនេះនឹងត្រូវជួបគ្នាជាមួយ ប្រទេសប៉េរូ ក្នុងជើងទី ២ ផងដែរ។

គួរឲ្យដឹងផងដែរថា កជើងរបស់ខ្សែប្រយុទ្ធក្លិប Atlético Madrid រូបនេះបានហើមផងដែរក្រោយពីការប្រកួត ជាមួយ ក្រុមអូស្រ្តាលីរួចមកនោះ។

របួសរបស់ Antoine Griezmann

ក្រោយពីបញ្ចប់ការហ្វឹកហាត់រួចមកខ្សែការពារ Raphael Varane បានប្រាប់សន្និសីទព័ត៌មានថា៖ «វាគ្មានបញ្ហាអ្វីនោះទេ សម្រាប់មិត្តរួមក្រុមរបស់ខ្ញុំ Griezmann។ គេគ្រាន់តែរងរបួសបន្តិចបន្តួចប៉ុណ្ណោះ មិនមានបញ្ហាអ្វីធំដុំនោះទេ»។

ចំណែកគ្រូបង្វឹកលោក Didier Deschamps ក៏បានសម្តែងការសោកស្តាយផងដែរ ជុំវិញករណីរបួសរបស់ Griezmann នៅពេលហ្វឹកហាត់នេះ។ យ៉ាងណាមិញថ្វីត្បិតតែ ក្រុមបារាំងបានឈ្នះកាលពីជើងទី ១ របស់ពួកគេមែនតែកីឡាករសំខាន់ៗ របស់គេដូចជា Thomas Lemar និង Samuel Umtiti ក៏បានទទួលរងរបួសស្រាលផងដែរ៕ 

Antoine Griezmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]