រុស្ស៊ី៖ កីឡាករ Isco បាននិយាយរបៀបលេងសើចថាខ្លួនខឹងនឹង Cristiano Ronaldo ដោយសាររូបគេមានទម្រង់លេងល្អពេក។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា Ronaldo គឺជាមិត្តភក្តិមួយរូបរបស់លោក ប៉ុន្តែពេលគេបានស៊ុតបញ្ចូលជម្រើសជាតិលោករហូតដល់ទៅ៣គ្រាប់ឯណោះ ធ្វើឲ្យលោកភ្ញាក់ផ្អើលផង ឈឺចិត្តផង។ 

កីឡាករ Ronaldo

អតីតកីឡាករក្រុម Malaga រូបនេះបាននិយាយលេងសើចថា លោកនឹងឈប់និយាយជាមួយខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនោះ ដោយសារតែរូបគេមានសមត្ថភាពល្អជ្រុលហួស ហើយរូបគេបានធ្វើឲ្យក្រុមអេស្ប៉ាញបាត់បង់ឱកាសទទួលបាន៣ពិន្ទុ។

កីឡាករ Isco និង Ronaldo

គួរបញ្ជាប់ថា ក្រុមជម្រើសជាតិអេស្ប៉ាញនឹងប៉ះគ្នាជាមួយក្រុមអ៊ីរ៉ង់នៅយប់នេះ វេលាម៉ោង១ រំលងអាធ្រាត ហើយពួកគេនឹងខិតខំប្រឹងយ៉ាងណាយកឈ្នះការប្រកួតនេះឲ្យខានតែបាន ជៀសវាងហាលអាវនៅក្នុងពូលដូចកាលពី៤ឆ្នាំមុននៅប្រទេសប្រេស៊ីល៕

ក្រុមជម្រើសជាតិអេស្ប៉ាញកាលពី២០១៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]