ភ្នំពេញ៖ ប្រិយមិត្តអ្នកស្នេហាវិស័យសិល្បៈ ផ្នែកចម្រៀងរមែងនៅចាំបានពីសមត្ថភាព ទេពកោសល្យច្រៀង យ៉ាងពីរោះរបស់អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា

ថ្វីត្បិតតែសព្វថ្ងៃតារាស្រីរូបនេះ ឈប់ប្រឡូកក្នុងវិថីសិល្បៈពិតមែន ប៉ុន្តែចំពោះប្រជាប្រិយភាពរបស់អ្នកនាងវិញ គឺនៅតែមានទស្សនិកជនចាំគាំទ្រ និងចង់ដឹងពីសុខទុក្ខជានិច្ច។

តួយ៉ាងមួយរយៈចុងក្រោយនេះ គេងសង្កេតឃើញថាអ្នកនាង យ៉ុង កណ្ណិកា តែងតែបង្ហោះរូបភាពលើបណ្ដាញសង្គម ហាក់ចង់បង្ហាញប្រាប់ទស្សនិកជន ពីភាពផ្អែមល្ហែមរបស់ខ្លួននិងគ្រួសារ ដែលពោរពេញដោយស្នាមញញឹម គ្រាន់ឃើញក៏គួរឲ្យច្រណែនដែរ។

ទង្វើទាំងនេះកាន់តែធ្វើឲ្យ ទស្សនិកជនជ្រាបច្បាស់ថា ក្រោយពេលមានងារជាលោកលោកស្រី ចំពោះជីវិតគ្រួសាររបស់អ្នកនាង គឺកាន់តែមានសុភមង្គលខ្លាំងឡើង ព្រោះតែទទួលបានភាពកក់ក្ដៅពីស្វាមីយ៉ាងពេញទំហឹង ពិតជាគួរឲ្យសរសើរខ្លាំងណាស់។

គួរម្លឹកដែលថាកាលពីប៉ុន្មានថ្ងៃមុនស្វាមីរបស់អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានឡើងឋានៈផ្កាយ២ ក្នុងជួរមន្ត្រីរាជការ ធ្វើឲ្យភរិយារូបស្រស់នេះ មានងារឡើងជាលោកស្រី យ៉ាងឆាប់រហ័សតែម្ដង។ ទាំងនេះបើយោងតាមសារដែលអ្នកនាង  បានបង្ហោះលើគណនីហ្វេសប៊ុក៕

យ៉ុង កណ្ណិកា និងគ្រួសារ
យ៉ុង កណ្ណិកា និងគ្រួសារ
យ៉ុង កណ្ណិកា និងគ្រួសារ
យ៉ុង កណ្ណិកា និងគ្រួសារ
យ៉ុង កណ្ណិកា និងគ្រួសារ
យ៉ុង កណ្ណិកា និងគ្រួសារ
ស្វាមី យ៉ុង កណ្ណិកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]