អង់គ្លេស៖ ខែ្សបម្រើ Jack Wilshere បានប្រកាសជាសាធារណថា រូបគេនឹងចាកចេញពីក្រុមកំាភ្លើងធំ Arsenal នៅពេលដែលកុងត្រារបស់គេផុតកំណត់នាចុងខែនេះ។

Jack Wilshere

ការប្រកាសនេះដែល គឺត្រូវបានធើ្វឡើងដោយសាមីខ្លួនផ្ទាល់ ដោយរូបគេបានបង្ហោះជាវីដេអូមួយក្នុងបណ្ដាញសង្គមហ្វេសប៊ុក ព្រមជាមួយខ្លឹមសារដ៏វែងផ្ញើទៅដល់អ្នកគាំទ្ររបស់គេ ជាពិសេសគឺអ្នកគាំទ្ររបស់ Arsenal អំពីការចាកចេញមួយនេះ។

Willshere បានយល់ព្រមចាកចេញពីក្រុមដែលគេចូលរួមតាំងពីនៅក្មេង ដោយមុនធើ្វការសម្រេចនោះ កីឡាករវ័យ ២៦ឆ្នាំ នេះ បានធើ្វការពិភាក្សា ក៏ដូចជាបានជួបជាមួយនឹងថ្នាក់ដឹកនាំក្លិប ជាពិសេសគឺបានជួបនិយាយផ្ទាល់ជាមួយគ្រូបង្វឹកថ្មីគឺលោក Unai Emery ដោយអតីតគ្រូបង្វឹករបស់ក្រុម PSG នេះ មិនហ៊ានសន្យាទេថា Willshere នឹងមានកៅអី១១នាក់ជាប់លាប់នោះឡើយ។ 

Jack Wilshere

Jack Wilshere បានបង្ហាញខ្លួនឲ្យក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍នេះ បានចំនួន១៥០ដង ដោយ៩២ដង គឺក្នុងក្របខណ្ឌ Premier League និងស៊ុតបញ្ចូលទីគ្រប់កម្មវិធីបានចំនួន ១៤គ្រាប់ ហើយបានជួយឲ្យក្លិបឈ្នះ FA Cup ២ដង និង Community Shield បាន១ដងផងដែរ៕  

Jack Wilshere
Jack Wilshere
Jack Wilshere
Jack Wilshere

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]