រុស្ស៊ី៖ គ្រូបង្វឹក Fernando Santos បានជម្រុញឲ្យកូនក្រុមលោកហ្វឹកហាត់និងខិតខំធ្វើការជាក្រុមឡើងវិញ ពីព្រោះកីឡាករ Cristiano Ronaldo មិនមែនតែងតែអាចជួយក្រុមបានរហូតនោះទេ។

គ្រូបង្វឹកវ័យ៦៣ឆ្នាំរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា Ronaldo គឺជាកីឡាករល្អបំផុតនៅក្នុងក្រុមជម្រើសជាតិ ប៉ុន្តែក្រុមព័រទុយហ្គាល់មិនអាចតែងតែពឹងផ្អែកទៅលើខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនោះរហូតទេ។ 

កីឡាករ Cristiano Ronaldo

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្តថា ក្រុមលោកបានឈ្នះពាន European Championship ដោយសារតែ Ronaldo ប៉ុន្តែលោកមិនដែលឃើញកីឡាករណាដែលអាចឈ្នះការប្រកួតតែម្នាក់ឯងនោះទេ។

អតីតគ្រូបង្វឹកក្រុម Benfica រូបនេះបានបន្ថែមថា កូនក្រុមរបស់លោកគួរតែខិតខំបញ្ចេញសមត្ថភាពរបស់ពួកគេឲ្យអស់ ជៀសវាងពឹងផ្អែកទៅលើ ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid នោះតែម្នាក់ឯង ពីព្រោះធ្វើបែបនេះមិនអាចឲ្យជម្រើសជាតិទទួលជោគជ័យបានទេ។ 

លោក Santos និង កីឡាករ Ronaldo

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងត្រូវប៉ះជាមួយក្រុមម៉ារ៉ុក នៅក្នុងយប់នេះ វេលាម៉ោង៧:០០៕

ក្រុមជម្រើសជាតិព័រទុយហ្គាល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]