ប្រេសុីល៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិប្រេសុីលកីឡាករ Neymar ត្រូវបានក្រុមគ្រូពេទ្យបង្ខំឲ្យចាកចេញពីទីលានហ្វឹកហាត់មុនគេកាលយប់មិញនេះ ក្រោយពីរូបគេមានអារម្មណ៍ថា នៅឈឺចាប់ត្រង់កន្លែងកជើងរបស់គេនៅឡើយ។

Neymar ត្រូវបានក្រុមគ្រូបង្ខំឲ្យចាកចេញ

ក្រោយពីក្រុមគ្រូពេទ្យរបស់ក្រុមជម្រើសជាតិប្រេសុីលបានចំណាយពេលនៅក្នុងការត្រួតពិនិត្យទៅលើបញ្ហារបួសរបស់កីឡាកររូបនេះរួចមក ពួកគេបានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្រុម PSG រូបនេះបានរងរបួសត្រង់កជើងធ្ងន់ធ្ងរ ដូច្នេះហើយគឺមានតែតម្រូវឲ្យរូបគេចាកចេញពីទីលានហ្វឹកហាត់មុនគេតែម្តង។

Neymar

ខ្សែប្រយុទ្ធដែលពាក់អាវលេខ ១០ នៅក្នុងក្រុមជម្រើសជាតិប្រេសុីលនេះ បានសម្រេចចិត្តចូលហ្វឹកហាត់វិញទាំងរបួសកជើងរបស់គេមិនទាន់ជាស្រួលបួលផងនោះ ដើម្បីត្រៀមការប្រកួតទី២ ជាមួយក្រុមកូស្ដារីកា នៅទីក្រុង St. Petersburg នាថ្ងៃសុក្រ ទី២២ ខាងមុខនេះ។

អតីតខ្សែប្រយុទ្ធក្រុម Barcelona រូបនេះបានប៉ះទង្គិចគ្នា ១០ ដងរួចមកហើយក្នុងការប្រកួតដំបូងជាមួយក្រុមស្វីសដោយបានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ១ ទល់នឹង ១ ដោយកីឡាកររូបនេះគឺ មានបញ្ហាកជើងរបស់គេតាំងពីមុនការប្រកួតនោះម្ល៉េះ ដែលជាហេតុធ្វើឲ្យគេសម្រាកយូរខែនឹងស្ទើរតែមិនអាចចូលរួម World Cup បានទៀតផង៕

Neymar
Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]