រុស្ស៊ី៖ កីឡាករ Carlos Sanchez ដែលបានទទួលកាតក្រហមក្នុងការប្រកួតដែលជប៉ុន បំបាក់កូឡុំប៊ី ២-១ កាលពីយប់មិញ បានក្លាយជាកីឡាករទី២ ដែលត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហមលឿនជាងគេក្នុងប្រវត្ដិសាស្រ្ដ World Cup វគ្គផ្ដាច់ព័្រត្រនេះ។ 

Carlos Sanchez ទទួលកាតក្រហម

ខែ្សបម្រើរូបនេះ ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញពីការប្រកួត ក្រោយប្រកួតបានត្រឹម២នាទី និង៥៦វិនាទី បន្ទាប់ពីជប៉ុនធើ្វការវ៉ាយបកដោយ Kagawa បានស៊ុតមួយជើងប៉ុន្ដែត្រូវប៉ះដៃ Carlos Sanchez ក្នុងតំបន់គ្រោះថ្នាក់។

យ៉ាងណាក្ដី Sanchez មិនមែនជាកីឡាករទីមួយ ដែលទទួលបានកាតក្រហមលឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ឡើយ។ កីឡាករដែលកាន់កំណត់ត្រានេះ គឺ កីឡាករអ៊ុយរុយហ្គាយ Jose Alberto Batista ក្នុងប្រកួតវគ្គ Group Stage ពេលប៉ះជាមួយស្កុតឡែន ក្នុង World Cup ១៩៨៦ដែលកាលនោះ រូបគេទទួលបានកាតក្រហមត្រឹម ៥៤ វិនាទីប៉ុណ្ណោះ ក្រោយការប្រកួតបានចាប់ផ្ដើម៕ 

កីឡាករអ៊ុយរុយហ្គាយ Jose Alberto Batista (អាវស)
Carlos Sanchez ទទួលកាតក្រហម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]