ហ្វីលីពីន៖ ជីវិតស្នេហាប្ដីប្រពន្ធ របស់កំពូលតារាសម្តែងស្រីដ៏ល្បីប្រចាំប្រទេស​ហ្វីលីពីន អ្នកនាង Marian Rivera ដែលគ្រប់គ្នាតែងហៅថា ម៉ារីម៉ា កំពុងមានក្ដីសុខខ្លាំង ជាមួយការរស់នៅប្រកបដោយភាពកក់ក្ដៅ ឃើញគួរឲ្យច្រណែន។

ដោយឡែក កាលពីពេលថ្មីៗនេះដែរ ប្ដីប្រពន្ធអ្នកទាំង២ ត្រូវបានគេអញ្ជើញជាភ្ញៀវកិត្តិយសសម្រាប់កម្មវិធីរបស់ទូរទស្សន៍ក្នុងស្រុកមួយ ដែលតម្រូវឲ្យពួកគេឡើងសម្ដែងក្បាច់រាំចែកជូនទស្សនិកជនបានទស្សនា។

មិនបង្អង់យូរគ្រាន់តែឮតន្ត្រីចាប់ផ្ដើមលេង ម៉ារីម៉ា និងស្វាមី ចាប់បញ្ចេញក្បាច់រាំមួយចាស់ដៃ អមនឹងស្នាមញញឹមស្រស់ ធ្វើឲ្យអ្នកគាំទ្រស្រែកពេញឆាកតែម្ដង។

តួយ៉ាងគ្រាន់តែឃើញវីដេអូ ប្ដីប្រពន្ធតារាមួយគូនេះ ហើយភ្លាម ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាចែករំលែកជាបន្តបន្ទាប់ ពេញហ្វេសប៊ុកទៀតផង៕

តោះចង់ដឹងម៉ារីម៉ា រាំចាក់ក្បាច់ជាមួយស្វាមីឡូយខ្លាំងប៉ុណ្ណា ទស្សនាវីដេអូទាំងអស់គ្នា៖ 

ម៉ារីម៉ា រាំចាក់ក្បាច់មួយកប់ជាមួយប្ដី
ម៉ារីម៉ា រាំចាក់ក្បាច់មួយកប់ជាមួយប្ដី
ម៉ារីម៉ា រាំចាក់ក្បាច់មួយកប់ជាមួយប្ដី
ម៉ារីម៉ា រាំចាក់ក្បាច់មួយកប់ជាមួយប្ដី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]