ភ្នំពេញ ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយក្រូច បានធ្វើឲ្យមហាជនជាច្រើន មានក្ដីរន្ធត់ចិត្តជាខ្លាំង ក្រោយឃើញសភាពរបួសជើងរបស់លោក មានភាពធ្ងន់ធ្ងរយ៉ាងដូច្នេះ ។

ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ តាមរយៈរូបថតមួយសន្លឹករបស់ តារាកំប្លែង នាយក្រូច ដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្នុងនោះដែរ គេបានឃើញតារាប្រុសរូបនេះ បានត្រូវរបួសជើងយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងរបស់ស្រួចមួយ គួរឲ្យញញើត។

យ៉ាងណាមិញ តាមរយៈការបង្ហោះសារ ក៏ដូចជារូបភាពជាច្រើនសន្លឹករបស់តារាកំប្លែង នាយពាក់មី នេះគ្រាន់តែជាឈុតឆាកសម្ដែងមួយរបស់ នាយក្រូច នៅក្នុងខ្សែភាពយន្តថ្មី ដែលលោក ពាក់មីជាអ្នកដឹកនាំតែប៉ុណ្ណោះ  ៕ 

នាយក្រូច និងនាយចឺម
នាយក្រូច
នាយពាក់មី
សារ នាយពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រូច