ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងរួចមកហើយថា កាលពីមួយរយៈមុន គេនាំគ្នាផ្អើល ពីដំណឹងមួយ ដែលក្មួយប្រុស ព្រាប សុវត្ថិ នឹងត្រូវក្លាយជា ស្វាមីរបស់ តារាស្រី សាត រស្មី ក្នុងពេលឆាប់ៗនេះ។

តាមពិត បើរំលឹកទៅអតីតកាល ក្មួយប្រុស របស់តារាប្រុសរូបនេះ គឺជាក្មេងប្រុស ដែលឧស្សាហ៍ រាំជាមួយនឹងលោក កាលរូបគេនៅពីក្មេង ហើយនៅពេលនោះ រូបគេ មានមាឌស្គមស្គាំង មិនសូវស្រស់សង្ហាប៉ុន្មានទេ។

ប៉ុន្តែដោយសារតែ ការតុបតែងខ្លួន និងអាយុកាន់តែទៅមុខ បានធ្វើឲ្យ លោក ពិសិដ្ឋ ជាក្មួយ ព្រាប សុវត្ថិ បានផ្លាស់ប្តូរសម្រស់ក្នុងពេលមួយភ្លែត ដោយសព្វថ្ងៃនេះ រូបគេ ពិតជាស្រស់សង្ហា ជាមួយនឹង លេងខ្លួន យ៉ាងទាន់សម័យ ខុសពីកាលមុនដាច់ ដែលគ្រាន់តែជាក្មេងប្រុសជំទង់ធម្មតា តែប៉ុណ្ណោះ។

ការប្រែប្រួលសម្រស់ ក្នុងរយៈពេលខ្លីបែបនេះ បានធ្វើឲ្យ អ្នកគាំទ្រ ភ្ញាក់យ៉ាងខ្លាំង ដែលមិននឹកស្មាន លោក ខុសដាច់ បើប្រៀបធៀបកាលពីមុន និងមានអ្នកខ្លះ នាំគ្នានិយាយថា ដូចជាមនុស្ស២ផ្សេងគ្នា យ៉ាងដូច្នោះដែរ៕

រូបថត កាលពីមុន
រូបថត កាលពីមុន
រូបថត កាលពីមុន
រូបថត កាលពីមុន
រូបថត នាពេលបច្ចុប្បន្ន
រូបថត នាពេលបច្ចុប្បន្ន
រូបថត នាពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]